ច្រើនសន្លឹករបស់ Tiffany Young សមាជិក Girls Generation មើលស្ទើរភ្លេចដកដង្ហើម!
- BY
- vichhicka
- January 31, 2020
ទោះបីជាក្រុមចម្រៀងស្រី Girls Generation ស្ងប់ស្ងាត់ក្នុងការឡើងអង្រួនឆាកតន្រ្តីក៏ពិតមែន ប៉ុន្តែសមាជិកម្នាក់ៗនៅតែមានភាពមមាញឹកផ្ទាល់ខ្លួននៅក្នុងវិស័យសិល្បៈ ទៅតាមជំនាញចំណងចំណូលចិត្តរៀងៗខ្លួន។ ជាក់ស្តែង Tiffany Young ជាសមាជិកឆ្នើមម្នាក់របស់ក្រុមចម្រៀងមួយនេះ នាងហាក់បីមានភាពមមាញឹកយ៉ាងខ្លាំង ជាពិសេសក្នុងការថត MV ផ្ទាល់ខ្លួនរបស់នាង ស្ទើររកពេលសម្រាកគ្មាន។
ដោយឡែកក្រឡេកទៅមើលសម្រស់របស់សមាជិក Girls Generation នាង Tiffany វិញធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់។ ជាពិសេសនៅលើបណ្តាញ IG របស់នាងតែងបង្ហាញសកម្មភាពផ្សេងៗ ជាមួយនឹងការងាររបស់នាងប្រចាំថ្ងៃ ទាំងការឡើងសម្តែងនៅលើឆាកប្រគុំតន្ត្រី និងសកម្មភាពការងារដទៃទៀតរបស់នាងដូចជា ការថតស្ពត ជាដើម។ ក្នុងនោះដែរ សម្រស់របស់នាង បានធ្វើឲ្យអ្នកគាំទ្រមកពីបណ្តារប្រទេសផ្សេង បានចូលខមិននៅក្នុងរូបរបស់នាងថា នាងមិនត្រឹមតែស្អាតនោះទេ មើលកាន់តែយូរកាន់តែស្រស់។ រហូតមានហ្វេនមួយចំនួនធ្លោយមាត់និយាយថា ស្ទើរគ្រប់រូបភាពរបស់ Tiffany មើលស្ទើរភ្លេចដកដង្ហើមទៀតផង៕




ធ





- Share This Post:






