vichhicka
  • PR

    ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ រាជធានីភ្នំពេញ – ក្នុងការអបអរសាទរការចាប់បើកហាងទី២ក្នុងព្រះរាជាណាចក្រកម្ពុជា Coach បាននាំមកនូវ Tabby Shop ដែលជាបទពិសោធន៍ដ៏ស្រស់ឆើតឆាយនិងសប្បាយរីករាយ លើកតំកើនភាពជាបុគ្គលផ្ទាល់ខ្លួន និងអបអរសាទរគ្រប់វេលាគួរឲ្យកត់សម្គាល់ក្នុងជីវិតរបស់យើងដែលបានជំរិញឲ្យយើងក្លាយជាបុគ្គលយើងសព្វថ្ងៃ។ ដោយផ្តោតប្រធានបទលើកាបូប Tabby ដ៏មានប្រជាប្រិយភាពរបស់គេ (ដែលបានកែច្នៃបន្ថែមជាមួយពណ៌ដិត ភ្លឺៗ) ហាងថ្មីនេះផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ លើកទឹកចិត្តអតិថិជនឲ្យបង្ហាញពីគ្រប់រសជាតិរបស់ពួកគេ — និងរីករាយជាមួយបង្អែមឆ្ងាញ់ៗ។ ក្នុងរយៈពេលលើសពី ២ សប្តាហ៍ ហាង Tabby នេះនឹងបង្ហាញពីអាកប្បកិរិយានិងបេតិកភណ្ឌទីក្រុងញូវយ៉កដ៏ប្លែករបស់ម៉ាករបស់គេ ជាមួយនឹងការកែច្នៃឡើងវិញបែបសប្បាយរីករាយតាមរយៈកែវភ្នែកដ៏ក្លាហាននិងច្នៃប្រឌិតរបស់បុគ្គលជំនាន់ក្រោយ។ អតិថិជនអាចទទួលយកការ៉េមដោយឥតគិតថ្លៃ ផលិតដោយហាងការ៉េមកម្ពុជា Lyly Cream ។

    May 9, 2023
  • PR

    ខ្សែរភាពយន្តភាគខ្លីបែបសង្គមគ្រួសារ រឿង បាបប្រពន្ធដើម ជាខ្សែរភាពយន្តថ្មីស្រឡាងមួយទៀត ក្រោយពីភាពយន្តបែបសង្គមគ្រួសារជាច្រើនបានបញ្ចប់ទៅជាបន្តបន្ទាប់ ។ មិនទៅណាឆ្ងាយពីជីវិតគ្រួសារ ភាពយន្តភាគមួយនេះនឹងលើកឡើងពីគ្រួសារមួយដែលមានជនទី៣ ចូលទៅជ្រៀតជ្រែក ធ្វើអោយមានភាពរង្គោះរង្គើរ មានតែរឿងក្ដៅក្រហាយ ព្រោះតែអំពើផឹតក្បត់របស់ស្វាមី ធ្វើអោយប្រពន្ធដើមរងទុក្ខសព្វគ្រប់បែបយ៉ាង ។ \ រឿង បានប្រពន្ធដើម មានការចូលរួមសម្ដែងដោយតារាសម្ដែងល្បីៗ ដូចជា លោក លឹម ជាឡាយ កញ្ញា ប៊ី សុធារី និងកញ្ញា ហេង បូនីកា ព្រមទាំងដឹកនាំសម្ដែងដោយលោក កៅ សីហា ។ សូមជម្រាបថា កន្លងទៅ

    May 8, 2023
  • PR

    វីដេអូបទចម្រៀង GO GO SEA GAMES កំពុងតែទទួលបានការស្ញើចសរសើរពីគុណភាពយ៉ាងផុសផុល ពីបណ្តាអ្នកគាំទ្រដែលបានពញ្ញាក់អារម្មណ៍ស្មារតីឲ្យរំភើបជាមួយព្រឹត្តិការជាប្រវត្តសាស្រ្តដ៏អស្ចារ្យនេះ។ កំពូលតារាចម្រៀងទាំង6រូប របស់ផលិតកម្មរស្មីហង្សមាស រួមមាន ឆន សុវណ្ណារាជ, ពេជ្រ សោភា, ណុប បាយ៉ារិទ្ធ, សុគន្ធ នីសា, ហ្សូណូ, និង សួស វីហ្សា បានរួមគ្នាដើម្បីបទចម្រៀងដ៏ពិសេសមួយនេះ។ គ្រប់កីឡាជាច្រើនសណ្ឋាន ពាក្យពេចន៍ជូនពរនិងអបអរអត្តពលិក ក៏ដូចជាបង្ហាញពីមោទនភាពកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បទ GO GO SEA GAMES បានបង្ហាញយ៉ាងល្អឥតខ្ចោះក្នុង MV

    May 5, 2023
  • PR

    ពិតជាមិនសរសើរមិនបានបន្ទាប់ពីបានទស្សនានិងស្តាប់បទចម្រៀងដ៏ស្រទន់ដែលបានបញ្ជ្រាបនូវ វប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនិងប្លែកពីគេរបស់ប្រទេសកម្ពុជាទៅកាន់ សកលលោក។ Welcome To Cambodia ជាបទចម្រៀងអបអរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES លើកទី 32 នេះ។ សំនៀងដ៏ស្រទន់ផ្អែមល្ហែមពីតារាចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយជាច្រើនរូបរបស់ ផលិតកម្ម រស្មីហង្សមាស ជាមួយនិងរូបភាពដ៏ស្រស់ត្រកាលជាច្រើនទីតាំង បានចូលរួមផ្សព្វផ្សាយយ៉ាងជ្រួតជ្រាប ពីវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតជាច្រើនកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ក្នុងឱកាសដ៏អស្ចារ្យនេះ។ បទ Welcome To Cambodia ចូលរួមបកស្រាយពីតារាចម្រៀងវ័ក្មេងល្បីៗជាច្រើនរូបដូចជា ប៉ាច គីមមួយ, ថុល សុភិទិ, ធែល

    May 5, 2023
  • PR

    ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES នេះ មានការរៀបរៀងបទចម្រៀងឡើងជាច្រើនដើម្បីអបអរ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីខកខានអស់ 64ឆ្នាំ។ MV បទចម្រៀងដ៏លេចធ្លោក្នុងការអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ‘‘Victory For All’’ ពីកំពូលតារាចម្រៀងនារី លេខ ១ក្នុងប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញពីភាពស្វាហាប់ អង់អាច រួមជាមួយនិងកីឡាគ្រប់ប្រភេទក្នុងរូបភាពយ៉ាងប្រណិតស្រស់ស្អាតត្រជាក់ភ្នែកតែម្តង។ មតិពីបណ្តាអ្នកគាំទ្រជាច្រើនបានលើកឡើងសរសើរមិនដាច់ពីមាត់ពីគុណភាព MV បទចម្រៀងមួយនេះថាជាបទដ៏ស័ក្តសមបំផុតក្នុងការលើកមុខមាត់ប្រទេសនាមជាម្ចាស់ផ្ទះ ក៏ដូចជាលើកទឹកចិត្តដល់កីឡាករទាំងអស់ផងដែរ។ គួរបញ្ជាក់ផងដែរថា បទ Victory For All នឹងត្រូវលើកយកមកសម្តែងក្នុងព្រឹត្តិការណ៍បើកការប្រកួតស៊ីហ្គេម នាថ្ងៃទី 5 ឧសភា

    May 5, 2023
  • PR

    តោះៗ ទៅមើលជុំគ្នាដំបូងគេដោយផ្ទាល់! ✌️ ជួបគ្នាថ្ងៃនេះចាប់ពីម៉ោង 12ថ្ងៃត្រង់តទៅ នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី3 នឹងបើកឲ្យចូលទស្សនាដោយសេរី វគ្គ The Blind Auditions ហើយ។ ត្រៀមជួបជាមួយ Coach ដ៏មានឥទ្ធិពលទាំង 4រូប ដែលនឹងមកដណ្តើមកូនក្រុមដ៏មានសមត្ថភាព ក្នុងវគ្គ The Blind Auditions ថ្ងៃទី 27-28-29-30 មេសា 2023 នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល

    April 27, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ Mornings.co.uk បានប្រមូលទិន្នន័យ និងព័ត៌មានលំអិត អំពីកន្លែងដែលល្អបំផុតដើម្បីមើលថ្ងៃរះ នៅជុំវិញពិភពលោក។ នៅក្នុងនោះក៏មានការចូលរួមពីប្រទេសចំនួន ៧២នៅជុំវិញពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដើម្បីចូលរួមវាយតម្លៃថា តើប្រទេសណាមួយជាកន្លែងដែលមើលថ្ងៃរះល្អបំផុត។ ទន្ទឹមជាមួយគ្នានោះ ក្រោយការវាយតម្លៃ និងចូលរួមបោះឆ្នោតពីភ្ញៀវទេសចរចំនួន ១០,៤០៤នាក់ នៅលើគេហទំព័រ Tripadvisor បានបង្ហាញឲ្យដឹងថា ប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងដែលមើលថ្ងៃរះល្អបំផុតនោះគឺ ប្រាសាទអង្គរវត្ត ជាប្រាសាទមួយដែលស្ថិតក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា។ ប្រទេសដែលឈរពីក្រោយកម្ពុជា គឺសហរដ្ឋអាមេរិក, ចំណាត់ថ្នាក់លេខ៣ ប្រទេសឥណ្ឌា, ចំណាត់ថ្នាក់លេខ៤ ប្រទេសឥណ្ឌូនេស៊ី, ចំណាត់ថ្នាក់លេខ៥ អូស្ត្រាលី និងប្រទេសដែលជាប់ចំណាត់ចុងក្រោយលេខ ៧២ គឺប្រទេសអ៊ូហ្គង់ដា។

    April 27, 2023
  • សិល្បៈ

    លោក យូ ថនវណ្ណៈ ដែលជាម្ចាស់ជយលាភីនៃកម្មវិធីប្រកួតបុរសឯកដ៏អស្ចារ្យនៃកម្ពុជាប្រចាំឆ្នាំ ២០២២ កំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការភ្ញាក់ផ្អើយយ៉ាងខ្លាំង ក្រោយពេលលោកបានបង្ហោះសារ ដែលបង្ហាញពីការអស់ទ្រាំលើអ្នកដែលជំពាក់លុយរបស់លោកជិត ៤ពាន់ដុល្លារ មិនទាន់ចូលខ្លួនមកសង ថែមទាំងតិះដៀលម្ចាស់លុយកប់ៗមាត់។ ជាមួយគ្នានោះដែរ បុរសសង្ហាររូបនេះបង្ហោះសារ ដែលមានខ្លឹមសារថា «ក្នុងអាទិត្យហ្នឹងខ្ញុំសុំតែលុយខ្ញុំត្រលប់មកវិញទេ។ រាល់ voice សំលេង គឺខ្ញុំមានទាំងអស់ ដៀលខ្ញុំកប់ៗមាត់ក៏ខ្ញុំមិនដែលត ជិត1ឆ្នាំហើយ តាំងពីមុនចេញទៅប្រកួត រឺចង់ជំពាក់អ្នកជំនាន់ក្រោយបន្ត?»។ ទន្ទឹមជាមួយគ្នានោះលោកក៏បានបន្ថែមនៅក្នុងខមិនជាមួយនឹងរូបថតឆាត ដោយសរសេរថា «ថាមើបងប្អូន បើអត់សង គួរបង្ហាញមុខអត់?»។ យ៉ាងមិញបន្ទាប់ពីលោក យូ ថងវណ្ណៈ បានបង្ហោះសារនេះភ្លាម ឃើញថាមានអ្នករួមអាជីពចូលទៅខមិនថា មិនចាំបាច់បង្ហាញអត្តសញ្ញាណអ្នកដែលជំពាក់លុយនោះទេ

    April 26, 2023
  • សង្គម

    បាត់ដំបង៖ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ប្រហែលជាបានស្គាល់គណនីហ្វេសប៊ុករបស់ព្រះតេជគុណ ព្រះនាម ស៊ាក់ ស៊ីន ដែលតែងតែបង្ហោះចែកចាយសកម្មភាពនានារបស់លោកនេនតូចៗទាំងសកម្មភាពសិក្សា និងសកម្មភាពទូទៅ ដើម្បីឲ្យមហាជនបានទស្សនា។ ថ្មីៗនេះ កព្រះតេជគុណ ស៊ាក់ ស៊ីន បានបង្ហោះវីដេអូ និងរូបថតជាច្រើនសន្លឹកដែលបង្ហាញពីកូននេន ពន្លឺ យំតាមញោមម្តាយ ព្រោះមិនដាច់ចិត្តឲ្យញោមម្តាយត្រឡប់ទៅវិញ ព្រោះតែនេនតូចបានបួសរៀន នៅឯសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយដង្គុំ ខេត្តបាត់ដំបង ជាមួយព្រះតេជគុណ។ ដោយនៅក្នុងការបង្ហោះនោះមានខ្លឹមសារថា «ព្រោះតែភាពក្រ កូនបែកពីម៉ែឳ ដើម្បីមករកកន្លែងរៀនសូត្រ។ នរណាក៏ត្រូវការភាពកក់ក្ដៅ តែវាសនាបានតែប៉ុណ្ណឹង»។ ជាមួយគ្នានោះព្រះតេជគុណ ក៏មានសង្ឈដីការទៀតថា «អ្នកបួសយល់អារម្មណ៍នេះច្បាស់»។ យ៉ាងណាមិញបន្ទាប់ពីឃើញការបង្ហោះនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបាន ចូលទៅសរសើរពីកូននេនតូច

    April 25, 2023
  • សិល្បៈ

    ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយលោក នាង ដាវីន ដែលជាអតីតបេក្ខភាព Cambodia Idol ដោយថ្មីៗនេះលោកបានបង្ហោះវីដេអូ ជាមួយនឹងសារនិយាយពីលោក ស៊ឹម ច័ន្ទពន្លឺ ដែលអ្នកគាំទ្រនិយមហៅថា លោកគ្រូពេទ្យសង្ហា។ នៅក្នុងន័យនោះ ដាវីន បានសរសើ ក៏ដូចជាអរគុណដល់ ពន្លឺ ជាខ្លាំង ក្រោយពេលខ្លួនជួបផលវិបាកលើឆាក ហើយ ពន្លឺ បានរត់មកជួយច្រៀង។ ទន្ទឹមនឹងនេះនៅក្នុងនោះ លោក នាង ដាវីន ការបង្ហោះវីដេអូ ជាមួយនឹងខ្លឹមសារដូច្នេះថា «នេះជាវីដេអូមួយដែលបងប្រុសពន្លឺ Sim Chanponloue/ស៊ឹម ច័ន្ទពន្លឺ គាត់រត់មកជួយច្រៀងខ្ញុំ ទាំងដែលមិនមែនជា

    April 25, 2023