PR

លឹម ជាឡាយ ចេញមកមុខបែបប្រុសក្បត់ទៀតហើយ

BY
vichhicka
May 8, 2023

ខ្សែរភាពយន្តភាគខ្លីបែបសង្គមគ្រួសារ រឿង បាបប្រពន្ធដើម ជាខ្សែរភាពយន្តថ្មីស្រឡាងមួយទៀត ក្រោយពីភាពយន្តបែបសង្គមគ្រួសារជាច្រើនបានបញ្ចប់ទៅជាបន្តបន្ទាប់ ។
មិនទៅណាឆ្ងាយពីជីវិតគ្រួសារ ភាពយន្តភាគមួយនេះនឹងលើកឡើងពីគ្រួសារមួយដែលមានជនទី៣ ចូលទៅជ្រៀតជ្រែក ធ្វើអោយមានភាពរង្គោះរង្គើរ មានតែរឿងក្ដៅក្រហាយ ព្រោះតែអំពើផឹតក្បត់របស់ស្វាមី ធ្វើអោយប្រពន្ធដើមរងទុក្ខសព្វគ្រប់បែបយ៉ាង ។

\

រឿង បានប្រពន្ធដើម មានការចូលរួមសម្ដែងដោយតារាសម្ដែងល្បីៗ ដូចជា លោក លឹម ជាឡាយ កញ្ញា ប៊ី សុធារី និងកញ្ញា ហេង បូនីកា ព្រមទាំងដឹកនាំសម្ដែងដោយលោក កៅ សីហា ។

សូមជម្រាបថា កន្លងទៅ Poster បាបប្រពន្ធដើម ត្រូវបានជនអគតិមួយចំនួនបានយក Poster ទៅកែច្នៃចំណងជើងចេញជាអត្ថន័យមិនល្អ ប្រាសចាកចំណងជើងដើម បង្កើតជាការភ័ណ្ឌច្រឡំដល់ទស្សនិកជន យកទៅចែករំលែកជាបន្តបន្ទាប់។

បើទោះបីជាមានទម្រង់ដើមក៏ពិតមែន តែទស្សនិកជនមួយចំនួននៅតែមិនបានដឹង និងដាក់បន្ទុកទៅលើអ្នក Design អក្សរនៅលើ Poster នៃភាពយន្តនេះ។ ដូច្នេះដើម្បីបញ្ឃប់នូវការយល់ច្រឡំ សូមទស្សនិកជនមេត្តាពិនិត្យមើលអោយច្បាស់ មុនចែករំលែកនូវរឿងអ្វីមួយ ព្រោះវាអាចបង្កើតអោយមានកំហុសឆ្គងជាទ្រង់ទ្រាយធំ។

គួរបញ្ជាក់ផងដែរថា រឿង បាបប្រពន្ធដើម ចាក់ផ្សាយជូនទស្សនាថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ លើប៉ុស្តិ៍ ហង្សមាស HDTV ៕

Share This Post: