PR

ស្រទន់តែរឹងមាំ! មួយបទដ៏អស្ចារ្យអបអរ SEA GAMES រួមគ្នាពីតារាចម្រៀងវ័យក្មេងជាច្រើនរូបរបស់ហង្សមាស

BY
vichhicka
May 5, 2023

ពិតជាមិនសរសើរមិនបានបន្ទាប់ពីបានទស្សនានិងស្តាប់បទចម្រៀងដ៏ស្រទន់ដែលបានបញ្ជ្រាបនូវ វប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនិងប្លែកពីគេរបស់ប្រទេសកម្ពុជាទៅកាន់ សកលលោក។

Welcome To Cambodia ជាបទចម្រៀងអបអរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES លើកទី 32 នេះ។

សំនៀងដ៏ស្រទន់ផ្អែមល្ហែមពីតារាចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយជាច្រើនរូបរបស់ ផលិតកម្ម រស្មីហង្សមាស ជាមួយនិងរូបភាពដ៏ស្រស់ត្រកាលជាច្រើនទីតាំង បានចូលរួមផ្សព្វផ្សាយយ៉ាងជ្រួតជ្រាប ពីវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតជាច្រើនកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ក្នុងឱកាសដ៏អស្ចារ្យនេះ។

បទ Welcome To Cambodia ចូលរួមបកស្រាយពីតារាចម្រៀងវ័ក្មេងល្បីៗជាច្រើនរូបដូចជា ប៉ាច គីមមួយ, ថុល សុភិទិ, ធែល ថៃ, រ៉េត ស៊ូហ្សាណា, កែវ សុបញ្ញា, ចំរើន សុភ័ក្រ្ត, លីម តិចម៉េង, កែវ ចាន់ដាលីន, គ្រី ថៃពៅ, ឃី សុឃុន, ឈីន រតនៈ, គង់ ចំរើន, វី ឌីណែត, សំ សុវណ្ណារ៉ាក់ ។ ហើយបទចម្រៀងនេះក៏និងត្រូវលើកយកទៅសម្តែងក្នុងពិធីបើកការប្រកួតស៊ីហ្គេម នាថ្ងៃទី 5 ឧសភា 2023 នេះផ្ទាល់តែម្តង៕

Share This Post: