PR
មើលហើយពេញបេះដូងតែម្តង! ‘‘Go Go SEA GAMES’’ ពីកំពូលតារាចម្រៀង6រូប សាទរកម្ពុជានាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA GAMES
BY vichhicka
May 5, 2023
វីដេអូបទចម្រៀង GO GO SEA GAMES កំពុងតែទទួលបានការស្ញើចសរសើរពីគុណភាពយ៉ាងផុសផុល ពីបណ្តាអ្នកគាំទ្រដែលបានពញ្ញាក់អារម្មណ៍ស្មារតីឲ្យរំភើបជាមួយព្រឹត្តិការជាប្រវត្តសាស្រ្តដ៏អស្ចារ្យនេះ។

កំពូលតារាចម្រៀងទាំង6រូប របស់ផលិតកម្មរស្មីហង្សមាស រួមមាន ឆន សុវណ្ណារាជ, ពេជ្រ សោភា, ណុប បាយ៉ារិទ្ធ, សុគន្ធ នីសា, ហ្សូណូ, និង សួស វីហ្សា បានរួមគ្នាដើម្បីបទចម្រៀងដ៏ពិសេសមួយនេះ។

គ្រប់កីឡាជាច្រើនសណ្ឋាន ពាក្យពេចន៍ជូនពរនិងអបអរអត្តពលិក ក៏ដូចជាបង្ហាញពីមោទនភាពកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បទ GO GO SEA GAMES បានបង្ហាញយ៉ាងល្អឥតខ្ចោះក្នុង MV មួយនេះ ទស្សនាហើយព្រឺសម្បុរ ជ្រួតជ្រាបពេញបេះដូងតែម្តង។

បទ GO GO SEA GAMES ក៏នឹងត្រូវលើកយកមកសម្តែងក្នុងព្រឹត្តិការណ៍បើកការប្រកួតស៊ីហ្គេម នាថ្ងៃទី 5 ឧសភា 2023 នេះផ្ទាល់តែម្តង៕



