vichhicka
  • សិល្បៈ

    កុមារី អាង សុជាតា ហៅ​ឈូ​ឈូ ដែល​មហាជន​ស្គាល់​កុមារី​ប៉ិនប្រសប់​សម្តែង​ជា​តួ​កំសត់​នោះ គ្រាន់តែ​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​មួយ​ភ្លាម សម្រាប់តែ​បណ្តា​ផលិតករ​ជាច្រើន បាន​ច​ចារ​កក់​ទុកជា​ច្រើន​រឿង​ជា​បន្តបន្ទាប់​។​ ជាពិសេសកាលពីពេលកន្លងទៅ នាងតូចរូបនេះមានធ្វើឲ្យទស្សនិកជនទប់ទឹកភ្នែកស្ទើរមិនជាប់ នៅក្នុងខ្សែភាពយន្តជីវិតរឿង «ពោះធំ»។ ប្រិយមិត្តជាច្រើនដែលធ្លាប់បានស្គាល់ ថាតារាស្រីវ័យក្មេងរូបនេះ និយមស្ទាយ៍តែងខ្លួនបែបស៊ីវីស័យ មិនស៊ិកស៊ីជ្រុលទេ ប៉ុន្តែស្ទើរគ្រប់ស្ទាយ៍នៃការស្លៀកពាក់របស់នាងពិតជាខ្យូតៗគួរស្រលាញ់ណាស់។ ដោយឡែកពេលនេះ ឈូឈូ បានធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែកយ៉ាងខ្លាំង ជាមួយនឹងការគ្រងសម្លៀកបំពាក់បុរាណ យ៉ាងប្រពៃ ថែមទាំងគួរឲ្យស្រលាញ់ទៀតផង។ គួររំលឹកផងដែរថា អាង សុជាតា ជាតារាវ័យក្មេងមួយរូបមិនត្រឹមតែមានទេព្យកោសល្យសម្តែងក្នុងភាពយន្តប៉ុណ្ណោះ ថែមទាំងទទួលបានការថតស្ពតពាណិជ្ជកម្មយ៉ាងមមាញឹកតែម្តង៕

    February 26, 2020
  • សិល្បៈ

    លោក ខាន់ ជែមស៍ គឺជាតារាចម្រៀងប្រុសមួយរូបដែលប្រិយមិត្តតែងតែនិយមនិងចូលចិត្ត ជាពិសេសសំលេងដ៏ពិរោះនិងក្រអួនក្រអៅ ដែលបានឆក់យកអារម្មណ៍ប្រិយមិត្តនិងជាពិសេសហ្វេនៗរបស់លោកជាច្រើន។ ប្រឡូកក្នុងវិស័យកាន់តែយូរ តារាប្រុសរូបនេះ ត្រូវបានមហាជនគាំទ្រយ៉ាងពេញទំហឹងដដែល ទោះបីជាលោកមានគ្រួសារក៏ដោយ។ គួរឲ្យកក់សម្គាល់ឃើញថាក្នុងចំណោមតារាល្បីៗនៅកម្ពុជា លោក ជេមស៍ មិនត្រឹមតែមានសមត្ថភាពក្តោបបានចិត្តទស្សនិកជននោះទេ លោកថែមទាំងមើលថែគ្រួសាររបស់បានយ៉ាងល្អ តស៊ូចាប់តាំងពីបាតដៃទទេ រហូតដល់មានគ្រប់ដូចសព្វថ្ងៃ។ ជាក់ស្ដែងពេលនេះ លោកបានបង្ហាញពីវីដេអូ មួយទាក់ទងនឹងបន្ទប់ជួលរបស់លោក កាលពីជាង ១០ឆ្នាំមុន ដែលពេលនោះលោកត្រឹមតែជាតារាចម្រៀងតាមហាងធម្មតាម្នាក់ មិនសូវមានអ្នកស្គាល់ដូចពេលនេះនោះទេ។ នៅក្នុងនោះដែរលោកក៏បានបញ្ជាក់ផងដែរថា បន្ទប់ជួលដែលលោកជួល មានតម្ត្លៃត្រឹម៣០ដុល្លារក្នុងមួយខែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យយើងចាប់អាម្មណ៍ជាងនេះ លោកបានបន្ថែមថា ទោះលោកក្លាយជាតារាមានឈ្មោះល្បីល្បាញយ៉ាងណាក៏មិនភ្លេចពីដើមអតីតកាលរបស់ខ្លួនឯង ដែលកម្សត់កម្រដែរ លោកនៅតែនឹករលឹក ហើយជិះកាត់មកលេងរាល់ពេលដែលលោកទំនេរ។ គួររំលឹកដែរថា លោក

    February 26, 2020
  • សិល្បៈ

    កញ្ញា កែវ ច័ន្ទលីន ជាអតីតបេក្ខនារីដ៏លេចធ្លោមួយរូប នៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ដែលបានធ្វើឲ្យប្រិយមិត្តពេញចិត្តចំពោះនាងយ៉ាងខ្លាំង ជាមួយនឹងសំឡេងដ៏មានទឹកដមរបស់នាង។ បើទោះបីជាកញ្ញាមិនបានលើពានក៏ពិតមែន ប៉ុន្តែអតីតបេក្ខនារីរូបនេះ បានលេចមុខចម្រៀងនៅតាមពិធីមង្គលការ និងកម្មវិធីប្រគុំតន្ត្រីជាញឹកញាប់ផងដែរ។ ជាក់ស្តែងពេលនេះ អតីតបេក្ខនារី X Factor Cambodia រូបនេះ បានចូលរួមក្នុងការសម្តែងក្នុងកម្មវិធីសប្បុរសធម៌លើកទី11 នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះផងដែរ។ ដោយក្នុងការចូលរួមនោះ កញ្ញា កែវ ច័ន្ទលីន លើកយកបទបរទេសមកច្រៀងបទ «Dance

    February 24, 2020
  • សិល្បៈ

    កាលពីប៉ុន្មានថ្ងៃមុខ ប្រិយមិត្តដែលប្រើប្រាស់បណ្តាញសង្គមច្បាស់ជាបានដឹង ដែលផលិតកម្មរស្មីហង្សមាស បើកសម្ភោធអគារថ្មីរបស់ខ្លួន។ ដោយក្នុងនោះមានការចូលរួមពីសំណាក់តារាល្បីៗរបស់ផលិតហង្សមាស យ៉ាងច្រើនកុះករ។ បើគិតមកដល់ពេលនេះ ផលិតរស្មីហង្សមាស ក្លាយទៅជាផលិតកម្មមួយដែលវាយលុកទីផ្សារចម្រៀងនៅក្នុងវិស័យសិល្បៈយ៉ាងខ្លាំង ដោយសារតែផលិតកម្មមួយនេះពោរពេញដោយតារាឆ្នើមទាំង ប្រុស ស្រី និងក្មេងៗជំនាន់ក្រោយ ដែលមានសមត្ថភាព និងទេពកោសល្យសិល្បៈ។ ទន្ទឹមនឹងគ្នានោះ តារានៅផលិតកម្មមួយនេះ ត្រូវបានអ្នកគាំទ្រស្គាល់ថា ជាមិនត្រឹមតែមានសមត្ថភាពនោះទេ ថែមទាំងមានអត្តចរិតរុសរាយគួរឲ្យស្រលាញ់ទៀតផង។ ជាក់ស្តែងក្នុងថ្ងៃ សម្ភោធអគារហង្សមាសគ្រុប និងស្ទូឌីយ៉ូភ្លោះរបស់ទូរទស្សន៍ហង្សមាស តារាក្នុងផលិតកម្មរស្មីហង្សមាស ធ្វើឲ្យមហាជនកាន់តែស្គាល់ច្បាស់ថា ម្នាក់ៗមិនត្រឹមតែគួរឲ្យស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងកូសាហាវទៀតផង ក្រោយវីដេអូ ដែលបង្ហាញដោយ នី រតនា បង្ហាញពីទិដ្ឋិភាពទាំងស្រុង ឃើញថា តារាជាច្រើនរូបរាំកូយ៉ាងសប្បាយតែម្តង៕

    February 24, 2020
  • សិល្បៈ

    ខ្សែភាពយន្តខ្មែរពេលនេះកំពុងធ្វើឲ្យទស្សនិកជន ដែលធ្លាប់តែនិយមទស្សនារឿងបរទេស ពេលនេះពួកគាត់ក៏បានបង្វែរចក្ខុរមកសំឡឹងមើលភាពយន្តខ្មែរកាន់តែច្រើនឡើង ជាពិសេសប៉ុន្មានឆ្នាំក្រោយនេះតែម្តង។ ដោយសារសាច់រឿងនិមួយៗមុនចេញផ្សាយ មានទាំងសាច់រឿងល្អ អត្ថន័យនៃការអប់រំ បង្ហាញពីតម្លៃវប្បធម៌របស់ខ្មែរ និងមានការចូលរួមសម្តែងពីសំណាក់សិល្បៈករឆ្នើមៗជាច្រើន។ ជាក់ស្តែងពេលនេះខ្សែភាពយន្តខ្មែររឿង «ម៉ែស្អាត» ដែលទើបនឹងធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងបង្ហាញនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកទស្សនាស្ទើរគ្រប់បណ្តារវ័យទៅហើយ។ នៅក្នុងខ្សែភាពយន្តនេះ មានការចូលរួមសម្តែងពីសំណាក់តារាជើងចាស់ អ្នកនាង និន សុធារ៉ា ជាតួសំខាន់ក្នុងរឿង សម្តែងជាស្ត្រីម្នាក់ដែលជាអ្នករើសអេតចាយ ថែមទាំងមានសតិមិនគ្រប់ ប៉ុន្តែនាងមានបេះដូងមួយដែលស្មោះសរ បានរើសក្មេងដែលគេបោះបង់ចោលមកចិញ្ចឹម ទាំងដែលនាងស្ទើរជួយខ្លួនឯងមិនបាន។ ទន្ទឹមជាមួយការផ្សាយខ្សែភាពយន្តនេះ ត្រឹមតែ ២ភាគប៉ុណ្ណោះ តែខ្សែភាពយន្តនេះឆក់បេះដូងទស្សនិកឲ្យរងចាំទស្សនាភាគបន្តយ៉ាងអន្ទះសារ ដោយសារតែសាច់រឿងនេះបង្កប់ដោយតម្លៃអប់រំពីទឺកចិត្តជាម្តាយ ដែលតស៊ូគ្រប់យ៉ាងដើម្បីកូន៕ ចង់ដឹង! មកទស្សនាវីដេអូទាំងអស់គ្នា៖

    February 22, 2020
  • សិល្បៈ

    មិនត្រឹមតែធ្វើឲ្យមានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តគ្រប់បណ្តារវ័យនោះទេ សម្រាប់ភាពយន្តខ្នាតធំរឿង »ដើម្បីកូន» ដែលជាស្នាដៃរបស់អ្នកនិពន្ធឆ្នើមរបស់កម្ពុជា លោក ហ៊ុយ យ៉ាឡេង។ ស្នាដៃមួយនេះ លោកបានធ្វើឲ្យទស្សនិកជនដែលចូលទស្សនារឿងនេះស្ទើរតែទាំងអស់ទប់ទឹកភ្នែកមិនជាប់ ដោយសារតែភាពជាឪពុករបស់លោក ហ៊ុយ យ៉ាឡេង ដែលសម្តែងក្នុងភាពយន្តនេះ វាបង្ហាញពីទឹកចិត្តជាឪពុកនាពេលបច្ចុប្បន្នស្តែងៗពេក។ ជាពិសេសមិនត្រឹមតែប៉ុណ្ណោះទេ ខ្សែភាពយន្តខ្នាតធំ«ដើម្បីកូន» របស់លោកចាប់តាំងពីចាក់ផ្សាយ រហូតមកដល់ពេលនេះ កំពុងវាយលុកខ្លាំងនៅលើបណ្តាញសង្គមជាហូរហែរ អំពីការសរសើរពីសំណាក់អ្នកចូលទស្សនានៅក្នុងរឿងមួយនេះ ហើយចង់ឲ្យលោក ហ៊ុយ យ៉ាឡេង ចងក្រងសាច់រឿដ៏កំសត់នេះ ជាសៀវភៅទៀតផង។ ទន្ទឹមគ្នា ពេលនេះ លោក ហ៊ុយ យ៉ាឡេង មិនធ្វើឲ្យហ្វេនខកបំណងទេ លោកបានចងក្រងសាច់រឿងនេះ ទៅជាសាច់រឿង និងត្រៀមចេញលក់នៅពេលឆាប់ៗខាងមុខនេះហើយ។

    February 22, 2020
  • ព័ត៌មានជាតិ

    លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដែលមានស្នាដៃល្អៗនិងគួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងស្រុកបន្ទាយស្រី ព្រមទាំងបានប្រជាពលរដ្ឋកោតសរសើរជាខ្លាំងចំពោះសមត្ថភាពរបស់អភិបាលស្រុកវ័យក្មេងរូបនេះ។ យ៉ាងណាមិញលោក ឃឹម ហ្វីណង់ ក៏បានបង្ហាញនូវឯកសណ្ឋានថ្មីរបស់មន្ត្រីសាលាស្រុក។ ដោយលោកអភិបាលស្រុករូបនេះបានបំពាក់ឯកសណ្ឋានថ្មីនេះជូនមន្ត្រីនៅក្នុងរចនាសម្ពន្ធ័របស់រដ្ឋបាលស្រុកបន្ទាយស្រី។ លោកបានឲ្យដឹងថា ឯកសណ្ឋានតំណាងអោយ៖ – វិន័យ ភាពមុឺងមាត់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញការងារ – ភាពស្មើគ្នានិងសេចក្តីថ្លៃថ្នូរនៅក្នុងកន្លែងធ្វើការ។ ចាប់ពីថ្ងៃនេះតទៅ បងប្អូនប្រជាពលរដ្ឋស្រុកបន្ទាយស្រីលែងពិបាកសម្គាល់មន្ត្រីរបស់សាលាស្រុកទៀតហើយ។ លោកអភិបាលស្រុកបានបញ្ជាក់ថា មន្ត្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រីទាំងអស់នឹងតម្រូវអោយប្រើប្រាស់ឯកសណ្ឋានមួយនេះ នៅក្នុងម៉ោងបំពេញតួនាទីនិងបម្រើសេវាជូនប្រជាពលរដ្ឋ៕ ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

    February 21, 2020
  • អន្តរជាតិ

    តាមការចុះផ្យាយរបស់ The Straits Times នាថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកដំណើរលើនាវាអាមេរិក MS Westerdam ដែលត្រូវបានម៉ាឡេស៊ីរកឃើញថា ឆ្លងវីរុសកូរ៉ូណា COVID-19 ពេលនេះបានជាសះស្បើយហើយ។ ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយាយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះថា ស្ត្រីអាយុ ៨៣ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តសាកល្បងម្តងហើយម្តងទៀត លើវីរុស COVID-19 ហើយលទ្ធផលបង្ហាញថាគាត់រួចផុតពីវីរុសហើយ។ គាត់ត្រូវបានតេស្ដអវិជ្ជមានចំពោះវីរុស

    February 21, 2020
  • សិល្បៈ

    លោក សុខ សាន់នី ដែលជាតារាប្រុសមួយរូបកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសក្រោយលោកលេចមុខជាតួព្រាននារីក្នុងរឿង«កំណត់ត្រាស្នេហ៍»នេះតែម្តង។ ប្រិយមិត្តជាច្រើន បានដាក់ឈ្មោះឲ្យលោកក្នុងរឿងថ្មីនេះថាជាស្តេចញ៉ែ​ ព្រោះ សាន់នី សម្តែងជាព្រាននារី គួបផ្សំជាមួយទឹកមុខរបស់លោកទៀតនោះកាន់តែធ្វើឲ្យសាច់រឿងស៊ីជម្រៅ។ ដោយឡែកពេលនេះអ្នកគាំទ្រ កំពុងមានការភ្ញាក់ផ្ងើលយ៉ាងខ្លាំង ក្រោយតួប្រុសរូបនេះ បង្ហាញខ្លួននៅក្នុងកម្មវិធី «តារាមហាសប្បាយ» របស់ស្ថានីយ៍ទូរទស្សន៍មួយ  ហើយក៏មានការចូលរួមពីសំណាក់តារាដទៃផងដែរ។ ប៉ុន្តែ សាន់នី ត្រូវបានអ្នកគាំទ្រជាច្រើនស្ទើរស្រឡាំងកាំង​ ក្រោយពេលលោកបង្ហាញវីដេអូ ដែលកម្មវិធីតម្រូវឲ្យលោកញ៉ាំនំ ទល់មុខគ្នាជាមួយតារាប្រុសម្នាក់ទៀត រហូតដល់មាត់គ្នាតែម្តង៕

    February 21, 2020
  • សិល្បៈ

    ចាប់ផ្តើមនិយាយពីក្រមារបស់ខ្មែរ កាលពីប៉ុន្មានឆ្នាំមុនហាក់បីមិនសូវមានការពេញនិយមទេ។ ទន្ទឹមនឹងគ្នានេះដែរ មានតារាល្បីៗនៅកម្ពុជាចាប់ផ្តើមផ្សព្វផ្សាយ និងច្នៃម៉ូតក្រមា មកជាសម្លៀកបំពាក់ ពោរពេញដោយក្បាច់រចនាយ៉ាងទាក់ទាញ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាថ្មីម្តងទៀតពីសំណាក់មហាជន។ ជាក់ស្តែងពេលនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្នុងពិធីមង្គលការរបស់លោក តាំង ទី  ដែលជាម្ចាស់ក្រុមហ៊ុនកម្ចាត់កណ្ដៀរ កាលពីថ្ងៃទី២០ កុម្ភ: ឆ្នាំ២០២០ គឺទាំងលោក និងក្រុមគ្រួសារ ជាពិសេសគឺសិល្បករដែលចូលរួមសុទ្ធរំលេចឈុតក្រមាយ៉ាងស្រស់ស្អាត។ សូម្បីតែភ្ញៀវដែលចូលរួម ក្នុងពិធីក៏ត្រូវបានជូនកាដូក្រមាខ្មែរ ដែលធ្វើឲ្យក្រមាខ្មែរមើលទៅលេចធ្លោពេញ ក្នុងពិធីមង្គលការ។ ជាមួយនឹងការរំលេចឈុតក្រមា ដែលអ្នកណាៗ ក៏សរសើរនៅក្នុងពិធីមង្គលការនោះ។ យោងតាមផេក សិល្បករកម្ពុជា លោក តាំង ទី ជាកូនកំលោះ បានថ្លែងបញ្ជាក់ថា «ដោយសារតែលោកស្រទ្បាញ់ក្រមាខ្មែរ និងចង់លើកស្ទួយឈុតក្រមា ទើបលោកស្នើឲ្យភ្ញៀវកិត្តិយសច្នៃឈុតពីក្រមាខ្មែរ

    February 21, 2020