សិល្បៈ

ប្រជុំតារាផលិតកម្មរស្មីហង្សមាស រាំកូយ៉ាងសាហាវ នៅថ្ងៃសម្ភោធអគារភ្លោះហង្សមាស!

BY
vichhicka
February 24, 2020

កាលពីប៉ុន្មានថ្ងៃមុខ ប្រិយមិត្តដែលប្រើប្រាស់បណ្តាញសង្គមច្បាស់ជាបានដឹង ដែលផលិតកម្មរស្មីហង្សមាស បើកសម្ភោធអគារថ្មីរបស់ខ្លួន។ ដោយក្នុងនោះមានការចូលរួមពីសំណាក់តារាល្បីៗរបស់ផលិតហង្សមាស យ៉ាងច្រើនកុះករ។

បើគិតមកដល់ពេលនេះ ផលិតរស្មីហង្សមាស ក្លាយទៅជាផលិតកម្មមួយដែលវាយលុកទីផ្សារចម្រៀងនៅក្នុងវិស័យសិល្បៈយ៉ាងខ្លាំង ដោយសារតែផលិតកម្មមួយនេះពោរពេញដោយតារាឆ្នើមទាំង ប្រុស ស្រី និងក្មេងៗជំនាន់ក្រោយ ដែលមានសមត្ថភាព និងទេពកោសល្យសិល្បៈ។ ទន្ទឹមនឹងគ្នានោះ តារានៅផលិតកម្មមួយនេះ ត្រូវបានអ្នកគាំទ្រស្គាល់ថា ជាមិនត្រឹមតែមានសមត្ថភាពនោះទេ ថែមទាំងមានអត្តចរិតរុសរាយគួរឲ្យស្រលាញ់ទៀតផង។ ជាក់ស្តែងក្នុងថ្ងៃ សម្ភោធអគារហង្សមាសគ្រុប និងស្ទូឌីយ៉ូភ្លោះរបស់ទូរទស្សន៍ហង្សមាស តារាក្នុងផលិតកម្មរស្មីហង្សមាស ធ្វើឲ្យមហាជនកាន់តែស្គាល់ច្បាស់ថា ម្នាក់ៗមិនត្រឹមតែគួរឲ្យស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងកូសាហាវទៀតផង ក្រោយវីដេអូ ដែលបង្ហាញដោយ នី រតនា បង្ហាញពីទិដ្ឋិភាពទាំងស្រុង ឃើញថា តារាជាច្រើនរូបរាំកូយ៉ាងសប្បាយតែម្តង៕

ចង់ដឹងថាទិដ្ឋិភាពរាំកូសាហាវយ៉ាងណានោះ? មកទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ៖ វិច្ឆិកា

Share This Post: