ព័ត៌មានជាតិ

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បង្ហាញឯកសណ្ឋានថ្មីរបស់មន្ត្រីសាលាស្រុក

BY
vichhicka
February 21, 2020

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដែលមានស្នាដៃល្អៗនិងគួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងស្រុកបន្ទាយស្រី ព្រមទាំងបានប្រជាពលរដ្ឋកោតសរសើរជាខ្លាំងចំពោះសមត្ថភាពរបស់អភិបាលស្រុកវ័យក្មេងរូបនេះ។

យ៉ាងណាមិញលោក ឃឹម ហ្វីណង់ ក៏បានបង្ហាញនូវឯកសណ្ឋានថ្មីរបស់មន្ត្រីសាលាស្រុក។ ដោយលោកអភិបាលស្រុករូបនេះបានបំពាក់ឯកសណ្ឋានថ្មីនេះជូនមន្ត្រីនៅក្នុងរចនាសម្ពន្ធ័របស់រដ្ឋបាលស្រុកបន្ទាយស្រី។

លោកបានឲ្យដឹងថា ឯកសណ្ឋានតំណាងអោយ៖
– វិន័យ ភាពមុឺងមាត់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញការងារ
– ភាពស្មើគ្នានិងសេចក្តីថ្លៃថ្នូរនៅក្នុងកន្លែងធ្វើការ។

ចាប់ពីថ្ងៃនេះតទៅ បងប្អូនប្រជាពលរដ្ឋស្រុកបន្ទាយស្រីលែងពិបាកសម្គាល់មន្ត្រីរបស់សាលាស្រុកទៀតហើយ។ លោកអភិបាលស្រុកបានបញ្ជាក់ថា មន្ត្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រីទាំងអស់នឹងតម្រូវអោយប្រើប្រាស់ឯកសណ្ឋានមួយនេះ នៅក្នុងម៉ោងបំពេញតួនាទីនិងបម្រើសេវាជូនប្រជាពលរដ្ឋ៕

ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

Share This Post: