សិល្បៈ

លោក ហ៊ុយ យ៉ាឡេង បង្ហាញស្នាដៃរឿង«ដើម្បីកូន» ចងក្រងជាសៀវភៅភាពយន្តដំបូងគេបង្អស់នៅកម្ពុជា ត្រៀមចេញលក់ហើយ!

BY
vichhicka
February 22, 2020

មិនត្រឹមតែធ្វើឲ្យមានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តគ្រប់បណ្តារវ័យនោះទេ សម្រាប់ភាពយន្តខ្នាតធំរឿង »ដើម្បីកូន» ដែលជាស្នាដៃរបស់អ្នកនិពន្ធឆ្នើមរបស់កម្ពុជា លោក ហ៊ុយ យ៉ាឡេង។ ស្នាដៃមួយនេះ លោកបានធ្វើឲ្យទស្សនិកជនដែលចូលទស្សនារឿងនេះស្ទើរតែទាំងអស់ទប់ទឹកភ្នែកមិនជាប់ ដោយសារតែភាពជាឪពុករបស់លោក ហ៊ុយ យ៉ាឡេង ដែលសម្តែងក្នុងភាពយន្តនេះ វាបង្ហាញពីទឹកចិត្តជាឪពុកនាពេលបច្ចុប្បន្នស្តែងៗពេក។

ជាពិសេសមិនត្រឹមតែប៉ុណ្ណោះទេ ខ្សែភាពយន្តខ្នាតធំ«ដើម្បីកូន» របស់លោកចាប់តាំងពីចាក់ផ្សាយ រហូតមកដល់ពេលនេះ កំពុងវាយលុកខ្លាំងនៅលើបណ្តាញសង្គមជាហូរហែរ អំពីការសរសើរពីសំណាក់អ្នកចូលទស្សនានៅក្នុងរឿងមួយនេះ ហើយចង់ឲ្យលោក ហ៊ុយ យ៉ាឡេង ចងក្រងសាច់រឿដ៏កំសត់នេះ ជាសៀវភៅទៀតផង។ ទន្ទឹមគ្នា ពេលនេះ លោក ហ៊ុយ យ៉ាឡេង មិនធ្វើឲ្យហ្វេនខកបំណងទេ លោកបានចងក្រងសាច់រឿងនេះ ទៅជាសាច់រឿង និងត្រៀមចេញលក់នៅពេលឆាប់ៗខាងមុខនេះហើយ។

គួរបញ្ជាក់ផងដែរថា នេះជាសៀវភៅភាពយន្តដំបូងបំផុតនៅកម្ពុជា ហើយប្រាក់ដែលបានពីការលក់សៀវភៅ ១០% លោក ហ៊ុយ យ៉ាឡេង បរិច្ឆាកជូន មូកនិធិគន្ធបុប្ផាកម្ពុជា៕

ដោយ៖ វិច្ឆិកា

Share This Post: