សិល្បៈ

រឿង«ម៉ែស្អាត» និន សុធារ៉ា កំពុងធ្វើឲ្យទស្សនិកជនជាច្រើនទប់ទឹកភ្នែកមិនជាប់

BY
vichhicka
February 22, 2020

ខ្សែភាពយន្តខ្មែរពេលនេះកំពុងធ្វើឲ្យទស្សនិកជន ដែលធ្លាប់តែនិយមទស្សនារឿងបរទេស ពេលនេះពួកគាត់ក៏បានបង្វែរចក្ខុរមកសំឡឹងមើលភាពយន្តខ្មែរកាន់តែច្រើនឡើង ជាពិសេសប៉ុន្មានឆ្នាំក្រោយនេះតែម្តង។ ដោយសារសាច់រឿងនិមួយៗមុនចេញផ្សាយ មានទាំងសាច់រឿងល្អ អត្ថន័យនៃការអប់រំ បង្ហាញពីតម្លៃវប្បធម៌របស់ខ្មែរ និងមានការចូលរួមសម្តែងពីសំណាក់សិល្បៈករឆ្នើមៗជាច្រើន។

ជាក់ស្តែងពេលនេះខ្សែភាពយន្តខ្មែររឿង «ម៉ែស្អាត» ដែលទើបនឹងធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងបង្ហាញនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកទស្សនាស្ទើរគ្រប់បណ្តារវ័យទៅហើយ។ នៅក្នុងខ្សែភាពយន្តនេះ មានការចូលរួមសម្តែងពីសំណាក់តារាជើងចាស់ អ្នកនាង និន សុធារ៉ា ជាតួសំខាន់ក្នុងរឿង សម្តែងជាស្ត្រីម្នាក់ដែលជាអ្នករើសអេតចាយ ថែមទាំងមានសតិមិនគ្រប់ ប៉ុន្តែនាងមានបេះដូងមួយដែលស្មោះសរ បានរើសក្មេងដែលគេបោះបង់ចោលមកចិញ្ចឹម ទាំងដែលនាងស្ទើរជួយខ្លួនឯងមិនបាន។

ទន្ទឹមជាមួយការផ្សាយខ្សែភាពយន្តនេះ ត្រឹមតែ ២ភាគប៉ុណ្ណោះ តែខ្សែភាពយន្តនេះឆក់បេះដូងទស្សនិកឲ្យរងចាំទស្សនាភាគបន្តយ៉ាងអន្ទះសារ ដោយសារតែសាច់រឿងនេះបង្កប់ដោយតម្លៃអប់រំពីទឺកចិត្តជាម្តាយ ដែលតស៊ូគ្រប់យ៉ាងដើម្បីកូន៕

ចង់ដឹង! មកទស្សនាវីដេអូទាំងអស់គ្នា៖

Share This Post: