សិល្បៈ

អស់ទាស់តែម្តង! តារាសម្តែង សាន់នី ថើបគ្នាជាមួយបុរសម្នាក់ក្នុងកម្មវិធីទូរទស្សន៍

BY
vichhicka
February 21, 2020

លោក សុខ សាន់នី ដែលជាតារាប្រុសមួយរូបកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសក្រោយលោកលេចមុខជាតួព្រាននារីក្នុងរឿង«កំណត់ត្រាស្នេហ៍»នេះតែម្តង។ ប្រិយមិត្តជាច្រើន បានដាក់ឈ្មោះឲ្យលោកក្នុងរឿងថ្មីនេះថាជាស្តេចញ៉ែ​ ព្រោះ សាន់នី សម្តែងជាព្រាននារី គួបផ្សំជាមួយទឹកមុខរបស់លោកទៀតនោះកាន់តែធ្វើឲ្យសាច់រឿងស៊ីជម្រៅ។

ដោយឡែកពេលនេះអ្នកគាំទ្រ កំពុងមានការភ្ញាក់ផ្ងើលយ៉ាងខ្លាំង ក្រោយតួប្រុសរូបនេះ បង្ហាញខ្លួននៅក្នុងកម្មវិធី «តារាមហាសប្បាយ» របស់ស្ថានីយ៍ទូរទស្សន៍មួយ  ហើយក៏មានការចូលរួមពីសំណាក់តារាដទៃផងដែរ។ ប៉ុន្តែ សាន់នី ត្រូវបានអ្នកគាំទ្រជាច្រើនស្ទើរស្រឡាំងកាំង​ ក្រោយពេលលោកបង្ហាញវីដេអូ ដែលកម្មវិធីតម្រូវឲ្យលោកញ៉ាំនំ ទល់មុខគ្នាជាមួយតារាប្រុសម្នាក់ទៀត រហូតដល់មាត់គ្នាតែម្តង៕

Share This Post: