សិល្បៈ

ស្រស់ស្អាតខ្លាំងណាស់! តារាប្រុសស្រីជាច្រើននាំគ្នាច្នៃក្រមាធ្វើជាសម្លៀកបំពាក់ ចូលរួមពិធីមង្គលការ

BY
vichhicka
February 21, 2020

ចាប់ផ្តើមនិយាយពីក្រមារបស់ខ្មែរ កាលពីប៉ុន្មានឆ្នាំមុនហាក់បីមិនសូវមានការពេញនិយមទេ។ ទន្ទឹមនឹងគ្នានេះដែរ មានតារាល្បីៗនៅកម្ពុជាចាប់ផ្តើមផ្សព្វផ្សាយ និងច្នៃម៉ូតក្រមា មកជាសម្លៀកបំពាក់ ពោរពេញដោយក្បាច់រចនាយ៉ាងទាក់ទាញ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាថ្មីម្តងទៀតពីសំណាក់មហាជន។ ជាក់ស្តែងពេលនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្នុងពិធីមង្គលការរបស់លោក តាំង ទី  ដែលជាម្ចាស់ក្រុមហ៊ុនកម្ចាត់កណ្ដៀរ កាលពីថ្ងៃទី២០ កុម្ភ: ឆ្នាំ២០២០ គឺទាំងលោក និងក្រុមគ្រួសារ ជាពិសេសគឺសិល្បករដែលចូលរួមសុទ្ធរំលេចឈុតក្រមាយ៉ាងស្រស់ស្អាត។ សូម្បីតែភ្ញៀវដែលចូលរួម ក្នុងពិធីក៏ត្រូវបានជូនកាដូក្រមាខ្មែរ ដែលធ្វើឲ្យក្រមាខ្មែរមើលទៅលេចធ្លោពេញ ក្នុងពិធីមង្គលការ។ ជាមួយនឹងការរំលេចឈុតក្រមា ដែលអ្នកណាៗ ក៏សរសើរនៅក្នុងពិធីមង្គលការនោះ។ យោងតាមផេក សិល្បករកម្ពុជា លោក តាំង ទី ជាកូនកំលោះ បានថ្លែងបញ្ជាក់ថា «ដោយសារតែលោកស្រទ្បាញ់ក្រមាខ្មែរ និងចង់លើកស្ទួយឈុតក្រមា ទើបលោកស្នើឲ្យភ្ញៀវកិត្តិយសច្នៃឈុតពីក្រមាខ្មែរ និងពណ៌ សម្រាប់មង្គលការរបស់ខ្លួន»។

គួររំលឹកផងដែរថា លោក តាំង ទី និង ភរិយា មិនមានជាអ្នកសិល្ប:ទេ ប៉ុន្តែមកពីលោកជាមនុស្សម្នាក់ដែល សកម្មក្នុងការងារសប្បុរសធម៌ ជាមួយសិល្បករកន្លង ហើយក៏មានសកម្មភាពចូលរួមច្រើនជាមួយតារាៗ ទើបលោកមានទំនាក់ទំនងច្រើន ជាមួយតារាប្រៀបដូចអ្នកមានការងារ នៅក្នុងវិស័យសិល្ប:។ ជាហេតុដែលមង្គលការរបស់លោក មានតារាជាច្រើនចូលរួមយ៉ាងច្រើនបែបនេះ៕

Share This Post: