សិល្បៈ

អតីតបេក្ខនារី X Factor កែវ ច័ន្ទលីន ច្រៀងបទ Dance Monkey ផ្ទុះការកោតសរសើរមិនធម្មតា!

BY
vichhicka
February 24, 2020

កញ្ញា កែវ ច័ន្ទលីន ជាអតីតបេក្ខនារីដ៏លេចធ្លោមួយរូប នៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ដែលបានធ្វើឲ្យប្រិយមិត្តពេញចិត្តចំពោះនាងយ៉ាងខ្លាំង ជាមួយនឹងសំឡេងដ៏មានទឹកដមរបស់នាង។ បើទោះបីជាកញ្ញាមិនបានលើពានក៏ពិតមែន ប៉ុន្តែអតីតបេក្ខនារីរូបនេះ បានលេចមុខចម្រៀងនៅតាមពិធីមង្គលការ និងកម្មវិធីប្រគុំតន្ត្រីជាញឹកញាប់ផងដែរ។

ជាក់ស្តែងពេលនេះ អតីតបេក្ខនារី X Factor Cambodia រូបនេះ បានចូលរួមក្នុងការសម្តែងក្នុងកម្មវិធីសប្បុរសធម៌លើកទី11 នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះផងដែរ។ ដោយក្នុងការចូលរួមនោះ កញ្ញា កែវ ច័ន្ទលីន លើកយកបទបរទេសមកច្រៀងបទ «Dance Monkey» ហើយថ្មីនេះនាងបានបង្ហាញវីដេអូនោះ នៅលើផេកផ្ទាល់របស់នាង ធ្វើឲ្យផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ថាសំឡេងរបស់នាងពិតជាអស្ចារ្យណាស់ សម្រាប់ចម្រៀងមួយបទនេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រគុំតន្ត្រីក្នុងកម្មវិធីសប្បុរសធម៌លើកទី11 នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនេះមានការចូលរួមពីសំណាក់តារាល្បីិជាច្រើនដូចជា ដួង វីរៈសិទ្ធ ព្រះនាងតូច ជេនណា ឆេង ប្រសិទ្ធ សាយ និងតារាល្បីៗជាច្រើនដួងទៀត៕

តោះ! មកទស្សនាវីដេអូទាំងអស់គ្នា៖

Share This Post: