vichhicka
  • ព័ត៌មានជាតិ

    ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ថាបច្ចុប្បន្ននេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក យើងតែងតែឃើញការចែករំលែកជារឿយៗ ចំពោះករណីចោរលួចកាច់កញ្ចក់រថយន្ត ដែលបានកើតឡើងលើប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋហាក់ខឹងសម្បារ ចំពោះករណីលួចបែបនេះតែងតែកើតមានឡើងឥតឈប់ឈរ។ ជាក់ស្តែងពេលនេះថ្មី មានករណីលួចមួយទៀត ដោយលើកនេះមិនមែនត្រឹមតែលួចកញ្ចក់រថយន្តប៉ុណ្ណោះទេ គឺលួចកាច់ទាំងត្រចៀករថយន្តយកទៅតែម្តង។ បើយោងតាមគណនីហ្វេសប៊ុក Harada Mika បានបង្ហាញជាសារ «អស់សយនៅ? គេទេីបបុកអាខ្មៅម៉ានថ្ងៃមុន​ លូវមកកាត់កញ្ចក់អាសនេះទៀត​ យាយទៅហត់ខ្លាំង​ លោកចោរយកហេីយយកគ្រោះទៅទាំងអស់ផង​ សាធុ។ នេះបិទស៊ុមកញ្ចក់​វាកាត់យកមិនបាន​ វាកាច់យកតែម្តង»។ ម្ចាស់គណនីបានបញ្ជាក់ផងដែរថា “លឺគេថា​ NX200t 550$ បេី Nx300t តម្លៃលេីនឹងទៀត​”។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ប្រុងប្រយ័ត្នទាំងឡាន ម៉ូតូ

    February 21, 2020
  • សិល្បៈ

    តារាជាច្រើនដួង តែងតែងតែមានការផ្លាស់ប្តូរស្ទាយ៍ នៃការតុចតែងខ្លួនផ្សេងៗគ្នា ព្រោះដើម្បីមានអ្វីដែលថ្មីសម្រាប់បង្ហាញជូនប្រិយមិត្តឲ្យមានភាពប្លែកអារម្មណ៍ ជាមួយអ្វីដែលថ្មី។ ទន្ទឹមនឹងគ្នា ពេលនេះ តារាសម្តែងកញ្ញា ដួង ម៉ានិច កំពុងធ្វើឲ្យអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញការផ្លាស់ប្តូររបស់កញ្ញា ជាមួយស្ទាយ៍ថ្មីដែលនាងមិនធ្លាប់បង្ហាញជូនអ្នកគាំទ្រ។ ដោយសារតែភាគច្រើន ម៉ានិច តែងបង្ហាញស្ទាយ៍ឲ្យមហាជនបានឃើញអ្វីដែលថ្មី ជាមួយនឹងការផ្លាស់ប្តូរស្ទាយ៍សម្លៀកបំពាក់បែបស៊ិកស៊ី ម៉ូតផ្សេងៗគ្នា។ ប៉ុន្តែម្តងនេះកញ្ញា បែរជាមានការជ្រើសរើសស្ទាយ៍ថ្មីជាមួយនឹងម៉ូតសក់ខ្លី ត្រឹមករ ដែលជាម៉ូតសក់បុរស។ ក្រោយឃើញការផ្លាស់ប្តូររបស់អាយដលរូបនេះជាមួយស្ទាយ៍សក់បែបនេះ អ្នកគាំទ្រជាច្រើនស្ទើរស្រឡាំងកាំងជាមួយនឹងសម្រស់ ហើយបានសរសើរថាពិតជាគួរឲ្យស្រលាញ់មែនទែន៕

    February 20, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ ក្នុងចំណោមតារាខ្មែរឆ្នើមដែលទៅទទួលពានរង្វាន់តារាឆ្នើម ២០២០ នៅប្រទេសថៃ កញ្ញា Jimmy ក៏ជាតារាស្រីមួយដែលមានកិត្តិយសឡើងទទួលពានរង្វាន់នោះផងដែរ។ ដូចដែលប្រិយមិត្តបានដឹងខ្លះនូវរឿងរ៉ាវដែលទាក់ទងជាមួយកញ្ញា Jimmy ថា កញ្ញាជាពិធីការិនីមួយ ដែលចេះច្រើនភាសា ថែមទាំងមានទេពកោសល្យច្រើនទៀតនៅក្នុងរង្វង់សិល្បៈ។ កញ្ញា Jimmy ក្លាយទៅជាមនុស្សស្រីម្នាក់ ដែលមនុស្សស្រីជាច្រើនទៀតប្រាថ្នាចង់មានអ្វីដូចនាង ជាពិសេសគឺរាងដ៏ស្រឡូនរបស់នាងតែម្តង ព្រោះនាងមិនត្រឹមតែស្អាត និងឆ្លាតនោះទេ ថែមទាំងពូកែរទៀតផង។ ជាក់ស្តែងមួយរយៈក្រោយនេះ កញ្ញា Jimmy បានបង្ហាញសារ ដែលជាសារមានអត្ថន័យ លើកទឹកចិត្តចំពោះមនុស្សដែលបាក់ទឹក មនុស្សដែលជួបតែភាពបរាជ័យ និងបង្ហាញពីអ្វីដែលជាតម្លៃមនុស្សស្រី។ ការបង្ហាញសារទាំងនេះ និងក្រោយស្តាប់ការសម្ភាសន៍របស់កញ្ញា នៅក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ ធ្វើឲ្យហ្វេនៗដឹងថា កញ្ញាមិនមានត្រឹមតែទ្រឹស្តីនោះទេ កញ្ញាក៏អនុវត្តន៍បាន

    February 20, 2020
  • សិល្បៈ

    Pimprapa គិតមកទល់នឹងឆ្នាំ ២០២០ វ័យ ២៧ឆ្នាំហើយ ប៉ុន្តែតារាស្រីរូបនេះកំពុងទទួលបានប្រជាប្រិយកាន់តែខ្លាំងឡើងពីមួយថ្ងៃ ព្រោះកញ្ញាមិនត្រឹមតែលេចមុខនៅក្នុងខ្សែភាពយន្តជាមួយនឹងការសម្តែង និងម៉ូដែលប៉ុណ្ណោះទេ នាងថែមទាំងអាចច្រៀងបានយ៉ាងពិរោះទៀតផង។ មួយរយៈក្រោយនេះ Pimprapa ហាក់មិនសូវមានការលេចធ្លោរនៅក្នុងខ្សែភាពយន្តប៉ុន្មានទេ ប៉ុន្តែបែរមកកាន់តែទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្ត ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ជាមួយនឹងបទចម្រៀងដែលកញ្ញាចេញ Cover។ ដោយក្នុងនោះបទចម្រៀងដែលនាងបង្ហាញនៅលើបណ្តាញសង្គម មិនត្រឹមតែមានការចូលទស្សនាវីដេអូពីសំណាក់ហ្វេនៗច្រើននោះទេ ថែមទាំងមានការចែករំលឹកយ៉ាងច្រើនទៀតផង។ ជាពិសេស Pim ទទួលបានកម្លាំងចិត្តពីសំណាក់ហ្វេនតាមរយៈខមិនជាច្រើនថា នាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងពូកែរសម្តែងនោះទេ ថែមទាំងច្រៀងពិរោះទៀតផង។ ចង់ដឹងថា តារាស្រីរូបនេះច្រៀងពិរោះយ៉ាងណានោះ? មកទស្សនាវីដេអូទាំងអស់គ្នា៖

    February 20, 2020
  • សិល្បៈ

    Taew នាងជាតារាថៃមួយរូបដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗនៅកម្ពុជា​ ចាប់តាំងពីនាងប្រឡូកក្នុងសិល្បៈមកម្លេះ។ ជាពិសេសនៅ Taew ត្រូវបានអ្នកមហាជនស្គាល់នាងកាន់តែខ្លាំង ចាប់តាំងពីនាងលេចមុខក្នុងរឿង«ព្រះម៉ែនាគី» ដោយសារតែក្នុងរឿងនេះ នាងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ថាជាតារាស្រីមួយរូបដែលសម្តែងជាតួនាគសមខ្លាំង។ ក្រោយ Taew លេចមុខក្នុងរឿង«ព្រះម៉ែនាគី» រួចមក ត្រូវបានអ្នកគាំទ្រ ផ្ទុះឡើងនូវមតិទន្ទឹងរងចាំឲ្យមានវគ្គ ៣ជាបន្តទៀត។ ព្រោះស្ទើរគ្រប់ភាពយន្តបែបបុរាណបែបនេះ នាងសម្តែងពិតជាសាកសមខ្លាំងណាស់ ទាំងអត្តចរិត ទឹកមុខ និងសម្លៀកបំពាក់ដែលនាងគ្រងមួយឈុតៗ។ ឥឡូវនេះ Taew បានបង្ហាញ Poster ក្នុងរឿងថ្មីរបស់នាង ក្នុងរឿងបែបបុរាណថ្មីមួយទៀត ដោយក្នុងនោះក៏មានការចូលរួមពីដៃគូចាសរបស់នាង បុរសសង្ហារ James Jirayu ទៀតផង ។

    February 20, 2020
  • សិល្បៈ

    ប្រិយមិត្តមិត្តច្បាស់ជាមិនទាន់ភ្លេចតួឯកក្នុងរឿង បុព្វេសន្និវាស នោះទេ ព្រោះតារាថៃស្រី កញ្ញា Bella សម្តែងមួយរឿងនេះឆក់បានបេះដូងទស្សនិកជននៅខ្មែរ ស្ទើរតែ ៩៩%ទៅហើយ។ ដោយសារតែមានសន្ទុះគាំទ្រខ្លាំងពីសំណាក់មហាជន ទាំងនៅលើកញ្ចក់ទូរទស្សន៍ និងលើបណ្តាញសង្គម រហូតមានប្រិយមិត្តដែលពេញចិត្ត ចូលទស្សនារឿងនេះលើសពីពីរដងក៏មាន។ ដោយឡែកថ្មីៗនេះ Bella បានបង្ហាញ Poster ក្នុងរឿង‪«‎daretolove ឬ ให้รักพิพากษา» ដែលនៅក្នុងរឿងថ្មីនេះ កញ្ញា ត្រូវសម្តែងជាកញ្ញា មេធាវីមួយ មានភាពរឹ‬ងមាំក្នុងខ្លួន មិនចេះលេងសើចច្រើន។ សាច់រឿងមួយនេះកំពុងតែថតជាបណ្តើរៗហើយដែរ ស្រាប់តែពេលនេះ Bella បានបង្ហាញវីដេអូក្រៅឆាករបស់នាង កំពុងរៀបចំថត ធ្វើឲ្យហ្វេនៗញញឹមបិទមាត់មិនជិត ព្រោះនាងនៅក្នុងរឿង

    February 19, 2020
  • សិល្បៈ

    តារាចម្រៀង មាស សុខសោភា ជាតារាចម្រៀងជើងចាស់មួយរូបដែលទទួលបានការគាំទ្រខ្លាំង ចាប់តាំងពីបោះជំហ៊ានប្រឡូកក្នុងវិស័យសិល្បៈមកម្លេះ ដោយសារតែទឹកដមសំឡេងរបស់អ្នកនាង ត្រូវទាំងបទមនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍។ ចាប់តាំងពីប្រឡូកចូលក្នុងរង្វង់សិល្បៈមួយនេះ អ្នកនាង មាស សុខសោភា ត្រូវបានហ្វេនៗស្គាល់ថាតារាចម្រៀងនេះ មិនសូវលេខ្លួន ជាមួយស្ទាយ៍សម្លៀកបំពាក់ ឬការលេងម៉ូតសក់ប៉ុន្មានទេ។ ដោយឡែកពេលនេះ មាស សុខសោភា បានធ្វើឲ្យអ្នកគាំទ្ររបស់នាងប្លែកភ្នែកជាមួយស្ទាយ៍សក់ក្រងរបស់នាង យ៉ាងខ្យូតគួរឲ្យស្រលាញ់។ អ្នកគាំទ្ររបស់នាងជាច្រើនក៏បានបង្ហាញការពេញចិត្តជាមួយនឹងស្ទាយ៍សក់របស់អាយដល ថាពិតជាម៉ូតសក់ប្លែក ហើយស្អាត ក្នុងឆ្នាំ២០២០ នេះមែន។ គួររំលឹកផងដែរថា តារាចម្រៀងមួយដួងនេះ ជាកាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

    February 19, 2020
  • សិល្បៈ

    ក្រោយបាត់មុខមួយរយៈពេលនេះ ខណៈពេលថ្មីៗនេះដែរ CL បានបង្ហាញខ្លួនបែបឯករាជ្យសារជាថ្មីម្តងទៀត។ ការបង្ហាញខ្លួនរបស់អតីតមេក្រុម 2NE1 ម្នាក់នេះ ទទួលបានកម្លាំងចិត្តយ៉ាងខ្លាំងពីសំណាក់អតីតមិត្តរួមក្រុម ជាពិសេសមានហ្វេនៗនូវចាំគាំទ្រនាងយ៉ាងពេញទំហឹងតែម្តង។ CL ត្រូវបានគេស្គាល់ថាជាមនុស្សស្រីម្នាក់ដែលក្រៅពីជា តារាចម្រៀងមួយរូបដ៏មានប្រជាប្រិយ ទទួលបានភាពជោគជ័យខ្លាំងហើយនោះ CL គឺជាអ្នកចម្រៀង ជាអ្នករ៉េប ជាអ្នកនិពន្ធបទចម្រៀង  ជាតារាសម្តែង ជាតារាម៉ូដែល ជាអ្នកតំណាង Fashion ជាតារាជើងចាស់ពហុភាសា ជាមេក្រុមដ៏ល្អឯក ហើយនាងក៏ជាស្រ្តីមួយ រូបដែលតែងតែមាន Style ប្រចាំ ខ្លួនមិនត្រាប់តាមនរណាឡើយ។ ប៉ុន្តែពេលនេះ CL ទម្លាយចំណុចពិសេសរបស់ខ្លួននៅក្នុងបទសម្ភាសន៍របស់ទស្សនាវដ្តី NYLON KOREA ថា«មានតែការរាំទេ

    February 18, 2020
  • សិល្បៈ

    បើចាប់ផ្តើមនិយាយពីកញ្ញា ស៊ីន យូប៊ីន ប្រិយមិត្តច្បាស់ជាបានដឹងរឿងរ៉ាវ និងស្នាដៃរបស់កញ្ញាខ្លះមកហើយ នូវក្នុងរង្វង់សិល្បៈ ព្រោះកញ្ញាជាតារាស្រីខ្មែរមួយរូបដែលឆ្នើម មិនត្រឹមតែក្តោបបានទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងឈានជើងក្តោបទីផ្សារថតខ្សែភាពយន្តខ្នាតធំនៅក្រៅប្រទេសទៀតផង។ ជាពិសេសកាលពីប៉ុន្មានថ្ងៃមុន យូប៊ីន ត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធី« THE HIDDEN TREASURE» របស់ហាងច្នៃម៉ូត Kloset ជាហាងល្បីឈ្មោះនៅប្រទសថៃ ដែលមានភាពលេចធ្លោនៅលើទីផ្សារជាមួយនឹងការរចនាម៉ូដទាន់សម័យទៀតផង។ សម្រាប់ Fashion Show 2020 នេះ មានការចូលរួមពីសំណាក់តារាថៃល្បីៗជាច្រើនដួងដូចជា Mew, Esther, Namtarn, Yoghurt Nattasha សុទ្ធសឹងជាតារាសម្តែងរបសថៃល្បីៗ។ ប៉ុន្តែក្រឡេកមកកម្ពុជា កញ្ញា ស៊ីន

    February 18, 2020
  • សិល្បៈ

    ចូលក្នុងវិស័យខ្សែភាពយន្តអស់រយៈច្រើនឆ្នាំមកហើយ កញ្ញា ទឹម រដ្ឋា ត្រូវបានទស្សនិកជនដាក់នាមឲ្យតារាស្រីតួកាច ព្រោះស្ទើរគ្រប់រឿងដែលនាងលេចមុខ ភាគច្រើនគឺតួកាច ឆ្នានីសគ្នា មិនចាញ់នរណានោះទេ។ ដោយឡែកពេលនេះ កញ្ញា ទឹម រដ្ឋា ត្រូវបានប៉ះគ្នាជាមួយ កញ្ញា ឌី សូនីតា ដែលជាតារាភាពយន្តល្បីល្បាញមួយរូប នៅក្នុងរឿង«ភ្លើងគំនុំ»។ ដោយមានការចូលរួមសម្តែងបង្កជាទស្សនីយភាពជក់ចិត្តដិតអារម្មណ៍ឡើង។ អ្នកទាំងពីរពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងនោះទេ បើទោះបីជាខ្សែភាពយន្តទើបនឹងចាក់ផ្សាយក៏ពិតមែន។ ជាក់ស្តែងមួយឈុតនេះ ប្រិយមិត្តដែលធ្លាប់តែឃើញ កញ្ញា ទឹម រដ្ឋា កោងកាចតែម្នាក់ឯង ធ្វើបាបអ្នកដទៃស្ទើរគ្រប់ភាពយន្ត បែរមកជាមានការភ្ញាក់ផ្អើលខ្លាំង ពេលប៉ះគ្នាជាមួយកញ្ញា ឌី សូនីតា។ ដោយសារតែ

    February 15, 2020