សិល្បៈ

ថា ទឹម រដ្ឋា ទៅតួកាច! តែដល់ប៉ះសំដីជាមួយ ឌី សូនីតា ស្តាប់ហើយអាចនឹងឆ្អែតបាយពីរថ្ងៃ!

BY
vichhicka
February 15, 2020

ចូលក្នុងវិស័យខ្សែភាពយន្តអស់រយៈច្រើនឆ្នាំមកហើយ កញ្ញា ទឹម រដ្ឋា ត្រូវបានទស្សនិកជនដាក់នាមឲ្យតារាស្រីតួកាច ព្រោះស្ទើរគ្រប់រឿងដែលនាងលេចមុខ ភាគច្រើនគឺតួកាច ឆ្នានីសគ្នា មិនចាញ់នរណានោះទេ។

ដោយឡែកពេលនេះ កញ្ញា ទឹម រដ្ឋា ត្រូវបានប៉ះគ្នាជាមួយ កញ្ញា ឌី សូនីតា ដែលជាតារាភាពយន្តល្បីល្បាញមួយរូប នៅក្នុងរឿង«ភ្លើងគំនុំ»។ ដោយមានការចូលរួមសម្តែងបង្កជាទស្សនីយភាពជក់ចិត្តដិតអារម្មណ៍ឡើង។ អ្នកទាំងពីរពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងនោះទេ បើទោះបីជាខ្សែភាពយន្តទើបនឹងចាក់ផ្សាយក៏ពិតមែន។ ជាក់ស្តែងមួយឈុតនេះ ប្រិយមិត្តដែលធ្លាប់តែឃើញ កញ្ញា ទឹម រដ្ឋា កោងកាចតែម្នាក់ឯង ធ្វើបាបអ្នកដទៃស្ទើរគ្រប់ភាពយន្ត បែរមកជាមានការភ្ញាក់ផ្អើលខ្លាំង ពេលប៉ះគ្នាជាមួយកញ្ញា ឌី សូនីតា។ ដោយសារតែ សូនីតា បានតបត ទៅ រដ្ឋា ទាំងសំដីពោរពេញដោយភាពពិសពុល។

ចង់ដឹងថាសាច់រឿងយ៉ាងណានោះ! មកទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ៖ វិច្ឆិកា

Share This Post: