CL ទម្លាយចំណុចជាពិសេសដែលជាសមត្ថភាពរបស់ខ្លួន ក្នុងបទសម្ភាសន៍!
- BY
- vichhicka
- February 18, 2020
ក្រោយបាត់មុខមួយរយៈពេលនេះ ខណៈពេលថ្មីៗនេះដែរ CL បានបង្ហាញខ្លួនបែបឯករាជ្យសារជាថ្មីម្តងទៀត។ ការបង្ហាញខ្លួនរបស់អតីតមេក្រុម 2NE1 ម្នាក់នេះ ទទួលបានកម្លាំងចិត្តយ៉ាងខ្លាំងពីសំណាក់អតីតមិត្តរួមក្រុម ជាពិសេសមានហ្វេនៗនូវចាំគាំទ្រនាងយ៉ាងពេញទំហឹងតែម្តង។

CL ត្រូវបានគេស្គាល់ថាជាមនុស្សស្រីម្នាក់ដែលក្រៅពីជា តារាចម្រៀងមួយរូបដ៏មានប្រជាប្រិយ ទទួលបានភាពជោគជ័យខ្លាំងហើយនោះ CL គឺជាអ្នកចម្រៀង ជាអ្នករ៉េប ជាអ្នកនិពន្ធបទចម្រៀង ជាតារាសម្តែង ជាតារាម៉ូដែល ជាអ្នកតំណាង Fashion ជាតារាជើងចាស់ពហុភាសា ជាមេក្រុមដ៏ល្អឯក ហើយនាងក៏ជាស្រ្តីមួយ រូបដែលតែងតែមាន Style ប្រចាំ ខ្លួនមិនត្រាប់តាមនរណាឡើយ។ ប៉ុន្តែពេលនេះ CL ទម្លាយចំណុចពិសេសរបស់ខ្លួននៅក្នុងបទសម្ភាសន៍របស់ទស្សនាវដ្តី NYLON KOREA ថា«មានតែការរាំទេ ដែលជាវិធីងាយចំផុត ក្នុងការបង្ហាញពីសមត្ថភាពពិតរបស់ខ្ញុំ» នេះជាសំដីរបស់ CL ដែលយោងតាមផេក 2NE1កម្ពុជា។

ពេលនេះការចាប់ផ្តើមជាថ្មីរបស់ CL កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនបណ្តារប្រទេសផ្សេងៗ ជាពិសេសអ្នកគាំទ្រនៅកម្ពុជាជាច្រើនដែលនៅចាំគាំទ្រអាយដលឆ្នើមរូបនេះ៕



- Share This Post:






