មើលស្ទើរមិនស្គាល់! ដួង ម៉ានិច ដូរម៉ូដសក់ថ្មី ខ្លីត្រឹមកយ៉ាងគួរឲ្យស្រលាញ់!
- BY
- vichhicka
- February 20, 2020
តារាជាច្រើនដួង តែងតែងតែមានការផ្លាស់ប្តូរស្ទាយ៍ នៃការតុចតែងខ្លួនផ្សេងៗគ្នា ព្រោះដើម្បីមានអ្វីដែលថ្មីសម្រាប់បង្ហាញជូនប្រិយមិត្តឲ្យមានភាពប្លែកអារម្មណ៍ ជាមួយអ្វីដែលថ្មី។

ទន្ទឹមនឹងគ្នា ពេលនេះ តារាសម្តែងកញ្ញា ដួង ម៉ានិច កំពុងធ្វើឲ្យអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញការផ្លាស់ប្តូររបស់កញ្ញា ជាមួយស្ទាយ៍ថ្មីដែលនាងមិនធ្លាប់បង្ហាញជូនអ្នកគាំទ្រ។ ដោយសារតែភាគច្រើន ម៉ានិច តែងបង្ហាញស្ទាយ៍ឲ្យមហាជនបានឃើញអ្វីដែលថ្មី ជាមួយនឹងការផ្លាស់ប្តូរស្ទាយ៍សម្លៀកបំពាក់បែបស៊ិកស៊ី ម៉ូតផ្សេងៗគ្នា។ ប៉ុន្តែម្តងនេះកញ្ញា បែរជាមានការជ្រើសរើសស្ទាយ៍ថ្មីជាមួយនឹងម៉ូតសក់ខ្លី ត្រឹមករ ដែលជាម៉ូតសក់បុរស។
ក្រោយឃើញការផ្លាស់ប្តូររបស់អាយដលរូបនេះជាមួយស្ទាយ៍សក់បែបនេះ អ្នកគាំទ្រជាច្រើនស្ទើរស្រឡាំងកាំងជាមួយនឹងសម្រស់ ហើយបានសរសើរថាពិតជាគួរឲ្យស្រលាញ់មែនទែន៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






