សិល្បៈ

គ្រាន់តែរឿងថ្មីរបស់ Taew ចេញ Poster រឿងបុរាណមួយនេះ ហ្វេនធ្លោយពាក្យទាំងនេះភ្លាម!

BY
vichhicka
February 20, 2020

Taew នាងជាតារាថៃមួយរូបដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗនៅកម្ពុជា​ ចាប់តាំងពីនាងប្រឡូកក្នុងសិល្បៈមកម្លេះ។ ជាពិសេសនៅ Taew ត្រូវបានអ្នកមហាជនស្គាល់នាងកាន់តែខ្លាំង ចាប់តាំងពីនាងលេចមុខក្នុងរឿង«ព្រះម៉ែនាគី» ដោយសារតែក្នុងរឿងនេះ នាងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ថាជាតារាស្រីមួយរូបដែលសម្តែងជាតួនាគសមខ្លាំង។

ក្រោយ Taew លេចមុខក្នុងរឿង«ព្រះម៉ែនាគី» រួចមក ត្រូវបានអ្នកគាំទ្រ ផ្ទុះឡើងនូវមតិទន្ទឹងរងចាំឲ្យមានវគ្គ ៣ជាបន្តទៀត។ ព្រោះស្ទើរគ្រប់ភាពយន្តបែបបុរាណបែបនេះ នាងសម្តែងពិតជាសាកសមខ្លាំងណាស់ ទាំងអត្តចរិត ទឹកមុខ និងសម្លៀកបំពាក់ដែលនាងគ្រងមួយឈុតៗ។ ឥឡូវនេះ Taew បានបង្ហាញ Poster ក្នុងរឿងថ្មីរបស់នាង ក្នុងរឿងបែបបុរាណថ្មីមួយទៀត ដោយក្នុងនោះក៏មានការចូលរួមពីដៃគូចាសរបស់នាង បុរសសង្ហារ James Jirayu ទៀតផង ។ បើទោះបីជានាងមិនបានបង្ហើបថា ក្នុងរឿងនេះនាងត្រូវសម្តែងជាតួអង្គបែបណាក៏ដោយ ប៉ុន្តែអ្នកគាំទ្រជាច្រើនធ្លោយពាក្យតាមរយៈខមិនថា រង់ចាំទស្សនាខ្សែភាពយន្តនេះយ៉ាងអន្ទះសារ ដោយសារតែពួកគេពេញចិត្ត ការសម្តែង និងការស្លៀកពាក់របស់ Taew ដែលបង្ហាញខ្លួននៅក្នុងរឿងបែបបុរាណ។

ចង់ដឹងថា នៅក្នុងរឿងថ្មីនេះ Teaw មានអ្វីដែលថ្មីជូនអ្នកគាំទ្ររបស់នាង? សូមកុំភ្លេចរង់ចាំទស្សនា នាពេលឆាប់ៗខាងមុខនេះទាំងអស់គ្នា៕

Share This Post: