- vichhicka
- កីឡា សិល្បៈ
ក្នុងវិស័យសិល្បៈ កម្រនឹងមានតារាណាម្នាក់ដែលចេះមួយជំនាញណាស់។ ជាក់ស្តែងពេលនេះអ្នកនាង សុគន្ធ នីសា ដែលប្រិយមិត្តធ្លាប់ស្គាល់តាមរយៈបទចម្រៀង ប៉ុន្តែថ្មីៗនេះអ្នកនាងចាប់ផ្តើមធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់អ្នកនាងយ៉ាងខ្លាំង ក្រោយតារាចម្រៀងរូបនេះលេចមុខសម្តែងនៅក្នុងខ្សែភាពយន្តភាគខ្មែររឿង «រាជិនភូមិគ្រិះ»។ គួររំលឹកផងដែរថា វត្តមានរបស់ នីសា សម្តែងជាតួអង្គ ឆវី នៅក្នុងរឿង «រាជិនីភូមិគ្រិះ» នាវគ្គដំបូងៗ ស្ទើរធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកតាម ព្រោះអ្នកនាងស្លូត និងមានភាពអំណត់អត់ធ្មត់ខ្លាំង រហូតដល់ស្លាប់កណ្តាលព្រៃ ដោយសារគេធ្វើបាប។ ដោយឡែកឥឡូវនេះតារាចម្រៀងរូបនេះ កាន់តែធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលខ្លាំង ដោយ នីសា បង្ហាញវត្តមានជាលើកទី ២ ឈ្មោះ ម៉ានី ជាមនុស្សស្រីម្នាក់ដែលមានអត្តចរិត ឆ្នាស់ឆ្នើម។ ការផ្លាស់ប្តូរអត្តចរិតត្រឹមមួយពព្រិចភ្នែករបស់ នីសា
February 4, 2020 - សិល្បៈ
Goo Hye Sun ជាតារាស្រីកូរ៉េម្នាកដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗមកពីបណ្តារប្រទេស ជា ពិសេសអ្នកគាំទ្រនៅកម្ពុជាតែម្តង ដោយតាមគាំទ្រតារាស្រីរូបនេះមិនថាកាលៈទេសៈបែបណា។ គិតមកទល់នឹងពេលនេះរឿងអាស្រូវរវាងនាង និងអតីតស្វាមីរបស់នាង មានភាពស្ងប់ស្ងាត់ហើយដែរ ក្រឡេកមកមើលតារាស្រីរូបនេះក៏តែងបង្ហាញសកម្មភាពផ្សេងរបស់នាងនៅលើបណ្តាញសង្គមយ៉ាងញឹកញាប់។ បើទោះបីជា Goo Hye Sun មិនសូវបង្ហាញមុខនៅក្នុងកម្មវិធី ឬខ្សែភាពយន្តដូចមុន ប៉ុន្តែសន្ទុះនៃការគាំទ្ររបស់នាងនៅតែខ្លាំងដូចមុន ហើយក៏មានអ្នកគាំទ្រជាច្រើនមានការទន្ទឹងរង់ចាំការវិលត្រឡប់របស់តួស្រីក្នុងរឿង F4។ ដោយឡែកពេលនេះនាង ធ្វើឲ្យហ្វេនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយនាងប្រកាសនៅបណ្តាញសង្គមរបស់នាងថា នាងនឹងទៅរៀនបន្តនៅប្រទេសអង់គ្លេស តែម្នាក់ឯង។ នាងរំភើបក្នុងការធ្វើដំណើរទៅសិក្សារបស់នាងខ្លាំងណាស់។ ត្រឡប់មកមើលពីមតិរបស់ហ្វេនៗនាងវិញ បើទោះបីជាអាយដលរបស់ខ្លួន មិនចេញមុខនៅលើវិស័យសិល្បៈដូចមុនក៏ពិតមែន ប៉ុន្តែស្របពេលឃើញអាយដលខ្លួនរីករាយក្នុងការបន្តដំណើរទៅសិក្សាបន្ត ពួកគាត់នូវតែរីករាយដូច Goo Hye Sun
February 3, 2020 - សិល្បៈ
ទំនាក់ទំនង រវាង Chippy Sirin និង Boy Pakorn បានធ្វើឲ្យហ្វេនៗជាច្រើន តែងចង់ឲ្យអ្នកទាំងពីរក្លាយជាគូរស្នេហ៍ជាមួយគ្នាយ៉ាងពិតប្រាកដ ចាប់តាំងពីអ្នកទាំងពីរសម្តែងរួមគ្នានៅក្នុងខ្សែភាពយន្ត។ ប៉ុន្តែកំលោះសង្ហារ Boy Pakorn ធ្លាប់ចេញមុខប្រាប់ថា ទំនាក់ទំនងរបសអ្នកទាំងពីរមិនលើសពីបងប្អូនល្អនោះទេ។ ទោះបីជាខាងប្រុសចេញមុខបកស្រាយបែបនេះក៏ពិតមែន ប៉ុន្តែហ្វេនៗក៏នៅចាំចម្លើយពីមាត់របស់នាង Chippy ដែរ។ ទន្ទឹមនឹងការរងចាំចម្លើយនេះដែរ Chippy បានធ្វើឲ្យហ្វេនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយនាងបណ្តើរគ្នាជាមួយកំលោះបរទេសម្នាក់។ ស្រាប់តែពេលនេះ នាងបានចេញមុខប្រាប់ថា នាង និងកំលោះបរទេ ថាត្រឹមជាមិត្តធម្មតាប៉ុណ្ណោះ ។ ប៉ុន្តែសម្រាប់ Boy Pakorn នាងស្រលាញ់ពេញបេះដូងតែម្តង តែក្នុងនាមជាបងប្រុសល្អ៕
February 1, 2020 - សិល្បៈ
ប្រិយមិត្តច្បាស់ជាស្គាល់តារាស្រីថៃ កញ្ញា Vill Wannarot ដែលភាគច្រើននាងតែងនិយមសម្តែងជាតួអង្គសុភាព និងរម្យទមនៅក្នុងខ្សែភាពយន្តភាគ រហូតពេលខ្លះនាងធ្វើឲ្យទស្សនិកជនបញ្ជូលមនោសញ្ចេតនាតាមនាង ហូរទឹកភ្នែកទាំងមិនដឹងខ្លួនទៀតផង។ ស្រាប់តែពេលនេះ Vill បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំងក្រោយនាងបានបង្ហាញ Poster សម្រាប់ខ្សែភាពយន្តភាគថៃរឿង «anyawadee» ដែលនាងត្រូវសម្តែងជាតួអង្គពស់។ ទន្ទឹមជាមួយគ្នានោះការតុបតែងខ្លួនរបស់នាង សម្រាប់សាច់រឿងមួយនេះ វាពិតជាប្លែកភ្នែកខ្លាំងណាស់សម្រាក់ទស្សនិកជន ដែលតែងតាមដាននូវបណ្តារស្នាដៃរបស់នាង ព្រោះសាច់សរវែង កែវភ្នែកដ៏មុតស្រួច មើលទៅពិតជាគួរឲ្យខ្លាចខ្លាំងណាស់។ នូវពេលនេះដែលឃើញ Poster របស់នាងនៅលើអ៊ីនស្តាក្រាមហើយនៅ បានធ្វើឲ្យហ្វេនៗជាច្រើន ថាអាយដលរបស់ខ្លួន ម្តងនេះស្អាតប្លែកភ្នែក ប៉ុន្តែមើលទៅមិនស្លូត ដូចរឿងមុនៗទេ។ គួរបញ្ជាក់ផងដែរថា នៅក្នុងរឿង«anyawadee» នេះមានការចូលរួមសម្តែងពីតារាស្រីល្បីៗជាច្រើនដួង ដើម្បីបង្កើតជាទស្សនីយភាពប្លែកភ្នែកជូនប្រិយមិត្តផងដែរ៕
January 31, 2020 - សិល្បៈ
ទោះបីជាក្រុមចម្រៀងស្រី Girls Generation ស្ងប់ស្ងាត់ក្នុងការឡើងអង្រួនឆាកតន្រ្តីក៏ពិតមែន ប៉ុន្តែសមាជិកម្នាក់ៗនៅតែមានភាពមមាញឹកផ្ទាល់ខ្លួននៅក្នុងវិស័យសិល្បៈ ទៅតាមជំនាញចំណងចំណូលចិត្តរៀងៗខ្លួន។ ជាក់ស្តែង Tiffany Young ជាសមាជិកឆ្នើមម្នាក់របស់ក្រុមចម្រៀងមួយនេះ នាងហាក់បីមានភាពមមាញឹកយ៉ាងខ្លាំង ជាពិសេសក្នុងការថត MV ផ្ទាល់ខ្លួនរបស់នាង ស្ទើររកពេលសម្រាកគ្មាន។ ដោយឡែកក្រឡេកទៅមើលសម្រស់របស់សមាជិក Girls Generation នាង Tiffany វិញធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់។ ជាពិសេសនៅលើបណ្តាញ IG របស់នាងតែងបង្ហាញសកម្មភាពផ្សេងៗ ជាមួយនឹងការងាររបស់នាងប្រចាំថ្ងៃ ទាំងការឡើងសម្តែងនៅលើឆាកប្រគុំតន្ត្រី និងសកម្មភាពការងារដទៃទៀតរបស់នាងដូចជា ការថតស្ពត ជាដើម។ ក្នុងនោះដែរ សម្រស់របស់នាង បានធ្វើឲ្យអ្នកគាំទ្រមកពីបណ្តារប្រទេសផ្សេង បានចូលខមិននៅក្នុងរូបរបស់នាងថា នាងមិនត្រឹមតែស្អាតនោះទេ
January 31, 2020







