កីឡា សិល្បៈ

ជាតារាចម្រៀងពិតមែន! តែ សុគន្ធ នីសា ចេញមុខសម្តែងតួអង្គមានអត្តចរិតផ្សេងគ្នាដូចអ្នកសម្តែងអាជីព (មានវីដេអូ)

BY
vichhicka
February 4, 2020

ក្នុងវិស័យសិល្បៈ កម្រនឹងមានតារាណាម្នាក់ដែលចេះមួយជំនាញណាស់។ ជាក់ស្តែងពេលនេះអ្នកនាង សុគន្ធ នីសា ដែលប្រិយមិត្តធ្លាប់ស្គាល់តាមរយៈបទចម្រៀង ប៉ុន្តែថ្មីៗនេះអ្នកនាងចាប់ផ្តើមធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់អ្នកនាងយ៉ាងខ្លាំង ក្រោយតារាចម្រៀងរូបនេះលេចមុខសម្តែងនៅក្នុងខ្សែភាពយន្តភាគខ្មែររឿង «រាជិនភូមិគ្រិះ»។

គួររំលឹកផងដែរថា វត្តមានរបស់ នីសា សម្តែងជាតួអង្គ ឆវី នៅក្នុងរឿង «រាជិនីភូមិគ្រិះ» នាវគ្គដំបូងៗ ស្ទើរធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកតាម ព្រោះអ្នកនាងស្លូត និងមានភាពអំណត់អត់ធ្មត់ខ្លាំង រហូតដល់ស្លាប់កណ្តាលព្រៃ ដោយសារគេធ្វើបាប។ ដោយឡែកឥឡូវនេះតារាចម្រៀងរូបនេះ កាន់តែធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលខ្លាំង ដោយ នីសា បង្ហាញវត្តមានជាលើកទី ២ ឈ្មោះ ម៉ានី ជាមនុស្សស្រីម្នាក់ដែលមានអត្តចរិត ឆ្នាស់ឆ្នើម។

ការផ្លាស់ប្តូរអត្តចរិតត្រឹមមួយពព្រិចភ្នែករបស់ នីសា ក្នុងរឿងនេះ បានធ្វើឲ្យអ្នកគាំទ្រផ្ទុះនូវការកោតសរសើរយ៉ាងខ្លាំង ព្រោះ នីសា មិនត្រឹមតែជាតារាចម្រៀងមួយរូបដែលមានទឹកដមសំឡេងប៉ុណ្ណោះទេ ថែមទាំងមានទេពកោសល្យសម្តែងនៅក្នុងខ្សែភាពយន្តផងដែរ៕

Share This Post: