Dembélé ស៊ុតមួយគ្រាប់ជួយកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនៃពាន Copa del Rey ឲ្យក្លឹប Barcelona
- BY
- Pheakdey
- January 26, 2023
អេស្ប៉ាញ៖ Ousmane Dembélé បានក្លាយជាកីឡាករដ៏លេចធ្លោមួយនៅក្នុងការប្រកួតរវាងក្លឹប Barcelona ដែលត្រូវបើកទ្វាកីឡដ្ឋានទទួលស្វាគមន៍ក្រុមភ្ញៀវ Real Sociedad កាលពីយប់មិញនេះសម្រាប់ការលេងនៅក្នុងពានរង្វាន់ Copa del Rey។ ក្រោយលេងអស់ ៩០ នាទី ការប្រកួតបានបិទបញ្ចប់ដោយលទ្ធ Barcelona ១ : ០ Real Sociedad។
គ្រាប់បាល់មួយគ្រាប់របស់ក្លឹបអ្នកមានបុណ្យ Barcelona គឺអាចសម្រេចបានដោយកីឡាករ Ousmane Dembélé នៅនាទី ទី៥២ ខណៈជ័យជំនះនេះបានជួយក្រុម Barcelona អាចបន្តដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ្តនៃពានរង្វាន់ Copa del Rey បានដោយសុវត្ថិភាព។ គួរបញ្ជាក់ជូនថា Ousmane Dembélé ជាកីឡាករសញ្ជាតិបារាំង មានអាយុ ២៥ឆ្នាំ ហើយរូបគេក៏ជាខ្សែប្រយុទ្ធដ៏សំខាន់មួយរូបសម្រាប់ក្រុមជម្រើសជាតិបារាំងផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង