កីឡា

Ten Hag ជម្រុញឲ្យកូនក្រុមរបស់លោកពង្រឹងសមត្ថភាពលើចំណុចមួយ បើទោះជាបិសាចក្រហមបានយកឈ្នះលើ Nottingham Forest ក្នុងលទ្ធផល ៣ : ០ ក៏ដោយ

BY
Pheakdey
January 26, 2023

គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Manchester United គឺលោក Erik ten Hag បានព្រមានឲ្យកូនក្រុមរបស់លោកត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត បើទោះជាក្លឹបបិសាចក្រហមទើបនឹងបានយកឈ្នះលើក្រុម Nottingham Forest  ក្នុងលទ្ធផលរហូតដល់ ៣​ ទល់នឹង ០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនៃពានរង្វាន់ Carabao Cup  កាលពីយប់មិញនេះក៏ដោយ។

បើតាមគ្រូបង្វឹកវ័យ ៥២ឆ្នាំរូបនេះបានបញ្ជាក់ថា កូនក្រុមរបស់លោកលេងបានល្អហើយតែលោកបានកត់សម្គាល់ចំពោះបញ្ហាមួយក្នុងការប្រកួតកាលពីយប់មិញនេះ ដោយបញ្ហានោះគឺជាការផ្លាស់ប្តូរប្រព័ន្ធលេងយ៉ាងឆាប់រហ័សរបស់ក្រុមដែលជាគូប្រកួត ពោលគឺជាការផ្លាស់ប្តូរទម្រង់លេងខុសពីការរំពឹងទុករបស់គាត់ និងកូនក្រុមរបស់គាត់។ ចំពោះបញ្ហានេះ លោក Erik ten Hag ចង់ជម្រុញកូនក្រុមរបស់គាត់ត្រូវចេះប្តូរទម្រង់លេងឲ្យលឿន ដើម្បីសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែងនៅលើទីលានឲ្យបានទាន់ពេលវេលា បើមិនដូចនោះទេគឺក្រុមទាំងមូលអាចនឹងខូចទម្រង់លេង និងអាចទទួលបរាជ័យផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Goal

Share This Post: