ខ្មែរណូត

ស្វែងរក

  • កីឡា

    ខាងសហព័ន្ធរបស់ឯកឧត្តម តែម មុឺន បានធ្វើការប្រកាសបដិសេដ ទាក់ទិនទៅនឹងលុយជំពាក់ ២.២ លានបាតរបស់ប៊ូខាវ

    BY Khmernote Media February 8, 2023
    ខាងសហព័ន្ធរបស់ឯកឧត្តម តែម មុឺន បានធ្វើការប្រកាសបដិសេដ ទាក់ទិនទៅនឹងលុយជំពាក់ ២.២ លានបាតរបស់ប៊ូខាវ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះពីសេចក្តីប្រកាសបដិសេធរបស់ខាងសហព័ន្ធរបស់ ឯកឧត្តម តែម ម៉ឺន។

    នៅក្នុងការបង្ហោះនោះ ឯកឧត្តម តែម៉ឺន បានមានប្រសាសន៍ថា៖ សូមបងប្អូនថៃដែលបានឆាតមកក្នុងផេករបស់ខ្ញំុបាទ គឺសហព័ន្ធខ្មែរយើងមិនបានទៅពាក់ព័ន្ធលុយរបស់ ប៊ូ ខាវទេ សូមអានអ្វីដែលជាការបង្ហាញនឹងបកស្រាយការពិតខាងក្រោមនេះ៖

    – ចំពោះការប្រកួត World Fight tourment ឆ្នាំ២០២២ ក្រុមហ៊ុន World Fight បានស្នើរមកសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីចូលរួមសហការដោយក្នុងនោះបានរៀបចំការប្រជុំបែងចែកការងារគឺសហព័នធ័កីឡាប្រដាល់គុនខ្មែរទទួលខុសត្រូវលើការងារបច្ចេកទេសដោយក្នុងនោះគឺ៖

    ⁃ ទី១ មានភារៈកិច្ចក្នុងការស្នើរសុំច្បាប់ទៅក្រសួងអប់រំយុវជន និងកីឡាដើម្បីដំណើរការប្រកួត
    ⁃ ទី២ គឺមានភារៈកិច្ចក្នុងការរៀបចំកីឡាករកម្ពុជា ដើម្បីប្រកួតដោយមានគូរកម្ពុជានឹងបរទេសជាដើមប៉ុន្តែចំពោះកីឡាករបរទេសគឺក្រុមហ៊ុនជាអ្នករៀបចំ។
    ⁃ ទី៣ គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលខុសត្រូវលើការងារបច្ចេសទេសក្នុងការប្រកួត
    ⁃ ទី៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានភារៈកិច្ចលើការធានាការងាររដ្ឋបាលរៀបចំមន្ត្រីបច្ចេសទេសអាជ្ញារកណ្តាលនិងចៅក្រមប្រកួត។

    ចំណែកក្រុមហ៊ុន World Fight គឺទទួលការងារលើច្បាប់លិខិតស្នាមក្នុងការប្រកួត រៀបចំការផ្សាយផ្ទាល់ក្នុងទូរទស្សន៍ ក៏ដូចជាការ រៀបចំទីតាំងក្នុងការប្រកួត និងសម្ភារផ្សេងៗ ហើយក៏ដូចជាការនាំយកកីឡាករបរទេស ហើយការចំណាយទាំងអស់គឺក្រុមហ៊ុនWorld Fight ជាអ្នករៀបចំដែលមានលោក Anthony ជាតំណាងក្រុមហ៊ុន។

    ហើយសហព័ន្ធកីឡាប្រដាល់គុនខ្មែរគ្មានសិទ្ឋិក្នុងការចាត់ចែងរាល់លុយកាក់និងការចំណាយផ្សេងៗនោះទេ។ ក្នុងនោះដែរបន្ទាប់ពីឃើញមានការបង្ហោះលើបណ្តាញសង្គមពីសំណាក់ កីឡាករ ប៊ូ ខាវ ទាក់ទងនឹងការជំពាក់លុយជាង ២,២លានបាតនោះគឺ ប៊ូខាវ គួរតែពិភាក្សា ជាមួយនឹងAnthonyដែលជាតំណាងក្រុមហ៊ុនក៏ដូចជាភាគីពាក់ព័ន្ធទាក់ទងនឹងការចុះកិច្ចសន្យាក្នុងការប្រកួត។ ហើយក្នុងនោះផងដែរសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏គ្មានភារៈកិច្ចដែលត្រូវឆ្លើយតបនឹងកីឡាករ ប៊ូ ខាវ ទាក់ទីន នឹងការជំពាក់លុយជាង ២.២លានបាតទេ ព្រោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនមែនជាអ្នកដែលជាប់កិច្ចសន្យាជាមួយ ប៊ូ ខាវ នោះទេ៕ សូមទានជ្រាបទាំងអស់គ្នាទាំងបងប្អូនខ្មែរនិងបងប្អូនថៃ

    ប្រភព៖ ស្រី ចាន់ថន-Srey Chanthorn

    Share This Post: