vichhicka
  • សិល្បៈ

    កញ្ញា ដួង ម៉ានិច ជាតារាសម្តែងមួយរូបដែលទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងខ្លាំង ដោយសារតែ កញ្ញា សម្តែងនៅក្នុងខ្សែភាពយន្តយ៉ាងប៉ិនប្រសប់ ធ្វើឲ្យទស្សនិកជនជក់ចិត្តតាមដាន មិនណាយពីមួយភាគទៅមួយភាគ។​ ជាក់ស្តែងនាងត្រូវបានទស្សនិកជនស្គាល់ កញ្ញា កាន់តែខ្លាំងចាប់តាំង កញ្ញាសម្តែងនៅក្នុងខ្សែភាពយន្តភាគខ្មែររឿង«ភ្លើង» ដោយក្នុងនោះ កញ្ញា ជាតួអង្គសំខាន់មួយ ជាពិសេស ម៉ានិច ក៏បានសម្តែងជាមួយរៀមច្បងក្នុងរង្វង់សិល្បៈលោ ទេព រិនដារ៉ូ ទៀតផង។ ការសម្តែងរបស់ ម៉ានិច និងលោក ទេព រិនដារ៉ូ ក្នុងរឿង «ភ្លើង» ធ្វើឲ្យមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ ពេលនេះអ្នកទាំពីរកំពុងធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាថ្មីម្តងទៀត ដោយតារាសម្តែងប្រុសស្រីមួយគូនេះប៉ះគ្នាក្នុងខ្សែភាពយន្តថ្មី។ ទន្ទឹមជាមួយគ្នា ពេលនេះអ្នកទាំងពីរត្រូវបានចាប់ដៃគ្នាសម្តែងនៅក្នុងខ្សែភាពយន្តថ្មី

    February 12, 2020
  • សិល្បៈ

    រំលឹកដល់ភាពយន្តខ្នាតធំដែលកំពុងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនរឿង«ដើម្បីកូន» ជាសាច់រឿងកំសត់ដែលដកស្រង់ចេញពីរឿងពិតនៅក្នុងសង្គម ហើយក៏ជាស្នាដៃរបស់ផលិតករល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង ដែល បានផលិតឡើងយ៉ាងសម្រិតសម្រាំងដើម្បីជាការឆ្លើយតបទៅនឹងការចង់បានរបស់ ទស្សនិកជន ក៏ដូចជាវិស័យភាពយន្តខ្មែរទាំងមូលផងដែរ។ ស្របពេលស្នាដៃរបស់លោករឿង«ដើម្បីកូន» កំពុងឆក់បេះដូងទស្សនិកជនដែលចូលទស្សនាហើយនោះ លោក ហ៊ុយ យ៉ាឡេង បានបង្ហើបក្តីប្រាថ្នាដ៏ធំរបស់លោកក្នុងជីវិត គឺការផលិតខ្សែភាពយន្ត «ព្រះបាទជ័យវរ្ម័នទី៧»។ លោកបានបន្តថា លោកប្រើរយៈពាក់កណ្តាលជីវិតរបស់លោកមកហើយ ក្នុងការរង់ចាំផលិតខ្សែភាពយន្តប្រវត្តិសាស្ត្រមួយនេះ។ រហូតមកដល់ពេលនេះលោកមិនអាចរង់ចាំបន្តទៀតនោះទេ ដោយលោកគ្រោងនឹងថតនៅឆ្នាំ ២០២៥ ទាន់លោកនៅមានកម្លាំង មានបញ្ញា និងស្មារតីល្អ។ គួរបញ្ជាក់ផងដែរថា នៅក្នុងការថតខ្សែភាពយន្តរឿងប្រវត្តិសាស្ត្រមួយនេះ លោក ហ៊ុយ យ៉ាឡេង ក៏បានអញ្ជើញដល់ផលិតករ តារាភាពយន្ត

    February 11, 2020
  • សិល្បៈ

    ប្រិយមិត្តច្បាស់ជាមិនទាន់ភ្លេចកំលោះសង្ហារតួក្នុងរឿង សង្សារខ្ញុំភពផ្កាយ ដែលខ្សែភាពយន្តនេះទទួលបានគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តនៅកម្ពុជាគឺលោក Kim Soohyun។ ដោយនៅក្នុងខ្សែភាពយន្តនោះ Kim Soohyun សម្តែងជាមនុស្សភពផ្កាយ ដែលមាអត្តចរិតរឹងមាំ ម៉ឺងម៉ាត់ ធ្វើឲ្យហ្វេននារីជាច្រើន ស្ទើរទប់ចិត្តស្រលាញ់មិនបាន។ បន្ទាប់ពីបាត់មុខពីរង្វង់សិល្បៈអស់រយៈពេល ៥ឆ្នាំមក ពេលនេះតារាប្រុសរូបសង្ហារ Soohyun កំពុងត្រៀមបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភាគថ្មីរបស់កូរ៉េ គឺរឿង «Psycho but It’s Okay» ដោយក្នុងនោះលោកសម្តែងជាតួប្រុសមួយរូបដែលមានអត្តចរិតម៉ឺងម៉ាត់មិនខុសពីរឿងមុនទេ។ លោកសម្តែងជាតួប្រុសឈ្មោះ Moon Kangtae ដែលបានបាត់បង់ឪពុកម្តាយតាំងពី​នៅ​ក្មេងមកម្លេះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងខ្សែភាពយន្តនេះ Soohyun ទទួលបានប្រាក់ចំនួន ២០០ លានវ៉ុន

    February 10, 2020
  • សិល្បៈ

    Lisa ជាមេក្រុមចម្រៀងដ៏ល្បីក្នុងវិស័យ KPop គឺ BlackPink នាងមិនត្រឹមតែមានអ្នកគាំទ្រនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ តារាស្រីរូបនេះថែមទាំងឆក់បានការគាំទ្រពីមហាជនមកពីបណ្តារប្រទេសជិតខាង ជាពិសេសគឺប្រទេសថៃ និងកម្ពុជាតែម្តង។ ស្របពេលមេក្រុមរូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង ស្ទើរគ្រប់សកម្មភាពរបស់ lisa ទៅហើយ ដែលមានហ្វេនៗចាប់អារម្មណ៍លើនាង។ ជាពិសេសពេលនេះអ្នកគាំទ្ររបស់នាងជាច្រើនកំពុងរំភើបចិត្តយ៉ាងខ្លាំង ហើយក៏ចង់ឲ្យវាក្លាយជាការពិតឆាប់ៗនេះដែរ ឈ្មោះពេញរបស់ Lisa គឺ «Lalisa Manobal»និង «Manobal» ត្រូវបាន YG Entertainmen ស្នើរសុំដាក់ពាណិជ្ជកម្ម នៅលើសម្លៀកបំពាក់។ គួរបញ្ជាក់ឲ្យដឹងផងដែរថា ឈ្មោះ«Lalisa Manobal»និង «Manobal»  ត្រូវបានស្នើរសុំដាក់នៅលើ សម្លៀកបំពាក់

    February 10, 2020
  • ចំណេះដឹង

    ក្មេងប្រុសជនជាតិខ្មែរ ដែលអាចនិយាយបានរហូតទៅដល់ ១៥ភាសា ហើយក៏ធ្លាប់បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ថែមទាំងធ្វើឲ្យប្រជាជនកម្ពុជា មានមោទនៈភាពយ៉ាងខ្លាំងចំពោះក្មេងប្រុស ធុច សាលិក ដែលមានអាយុត្រឹមតែ ១៤ឆ្នាំប៉ុណ្ណោះ។ ដោយសារតែសមត្ថភាពរបស់ សាលិក បានធ្វើឲ្យក្មេងប្រុសរូបនេះបោះជំហានទៅរៀននៅប្រទេសចិន ថែមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកនៅទីនោះ។ សាលិក អាចទៅរៀនដល់ប្រទេសក្រៅមិនមែនត្រឹមតែមួយមូលហេតុនោះទេ។ ឥឡូវនេះ សាលិក បានស្រាយនូវរឿងរ៉ាវគ្រប់យ៉ាង នៅក្នុងកម្មវិធី VTALK មុនពេលដែលខ្លួន បានបោះជំហានទៅរៀននៅក្រៅប្រទេស។ សាលិកបានប្រាប់ថាដំបូងឡើយ ខ្លួនទៅលក់នៅប្រសាទតាព្រហ្ម តាមធម្មតា ប៉ុន្តែក្នុងថ្ងៃនោះ មាននារីម៉ាឡេស៊ី កាត់សិង្ហាពួ បានសន្ទនាពីមួយភាសា ទៅមួយភាសា។ បន្ទាប់មកនារីម្នាក់កូនកាត់ម្នាក់នោះ បានបង្ហាញវីដេអូនៅលើបណ្តាញសង្គម នូវការឆ្លើយឆ្លងរវាង

    February 8, 2020
  • សិល្បៈ

    ប្រិយមិត្តដែលធ្លាប់បានទស្សនាខ្សែភាពយន្តភាគខ្មែរច្បាស់ជាស្គាល់គឺ កញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង រួមជាមួយ ស្រីនិច និង សាន់នី ដោយសារតែតារាប្រុសស្រី ២គូនេះ តែងបង្ហាញខ្លួនរួមគ្នានៅលើខ្សែភាពយន្តជារឿយៗ។ ជាពិសេសថែមទាំងបណ្តើរគ្នា នៅក្នុងដំណើរកម្សាន្តផ្សេង និងកម្មវិធីនៅក្នុងរង្វង់សិល្បៈទៀតផង។ ការបង្ហាញមុខទាំងគូរបស់តារាសម្តែងទាំង បួនរូបនេះមិនមែនឥតមូលហេតុនោះទេ។ ជាក់ស្តែងគូទី ១គឺ កញ្ញា ស៊ីន យូប៊ីន និង លោក ខាត់ វៃហាំង បានធ្វើឲ្យអ្នកគាំទ្រចំពោះអ្នកទាំងពីរ ក្រោយលេចមុខសម្តែងនៅក្នុងរឿង«គ្រូពេទ្យខ្ញុំ» ដែលជាខ្សែភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN និងរឿងបន្ទាប់នោះគឺ «អាថ៍កំបាំងត្រីសូល៍»

    February 8, 2020
  • សិល្បៈ

    សន្ទុះនៅក្នុងរង្វង់សិល្បៈនាពេលបច្ចុប្បន្ននេះ កំពុងមានសន្ទុះនៃការគាំទ្រពីសំណាក់មហាជន កាន់តែខ្លាំងឡើងៗ ទាំងនៅក្នុងការសម្តែងខ្សែភាពយន្ត ចម្រៀង និងក្បាច់រាំ ព្រោះថាសិល្បៈករ សិល្បៈការិនីខ្មែរឥឡូវមិនត្រឹមតែមានសមត្ថភាពនោះទេ សូម្បីសម្រស់របស់តារាខ្មែរ មិនចាញ់បរទេសនោះដែរ។ ជាពិសេសឥឡូវនេះកក់សម្គាល់ឃើញថា តារាស្រីកម្ពុជា ៣រូប កំពុងក្តោបយកឱកាសនៅក្នុងវិស័យសិល្បៈយ៉ាងខ្លាំង ទាំងការសម្តែង ថតស្ពតពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមនៅក្នុងវិធីតន្ត្រីផ្សេងៗ។ ដោយក្នុងនោះមាន កញ្ញា ស៊ីន យូប៊ីន ស្ទេឡា និង មីណា អ្នកទាំង៣ កំពុងឆក់យកបេះដូងប្រិយមិត្ត ទៅតាមជំនាញរៀងៗខ្លួន នៅក្នុងរង្វង់សិល្បៈ។ ប៉ុន្តែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍លើអ្នកទាំង ៣មានចំណុចមួយដែលពិសេសដូចគ្នានោះគឺ តារាទាំង ៣ដួង ត្រូវបានហ្វេនៗកក់សម្គាល់ឃើញថា ញញឺមស្រស់

    February 6, 2020
  • សិល្បៈ

    ការរំលាយក្រុចម្រៀង 2NE1 មិនត្រឹមតែធ្វើហ្វេនសោកស្តាយខ្លាំង រហូតមដល់ពេលបច្ចុប្បន្ននោះទេ ថែមទាំងប៉ះទង្កិចខ្លាំងដល់សមាជិកទាំង ៤នាក់គឺ CL, Sandara, Park Boom, Minzy ព្រោះអ្នកទាំង ៤បានចាប់ដៃគ្នាសាងកេរ្តិ៍ឈ្មោះរួមគ្នា។ ប៉ុន្តែពេលនេះសមាជិកម្នាក់ៗរបស់អតីតក្រុមចម្រៀង 2NE1 ក៏មានសកម្មភាពនៅក្នុងរង្វង់សិល្បៈជាញឹកញាប់វិញហើយដែរ កាន់តែធ្វើឲ្យហ្វេនៗ ចង់ឲ្យសមាជិកទាំង ៤សាងក្រុមនេះឡើងវិញ។ ជាក់ស្តែង Sandara Park ជាសមាជិកម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន នាងមានសកម្មភាពច្រើននៅក្នុងរង្វង់សិល្បៈ ការថតស្ពតពាណិជ្ជកម្ម ឬមូតសម្លៀកបំពាក់ ជាពិធីការិនីជាដើម។ កាលពីថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ

    February 5, 2020
  • សិល្បៈ

    ស៊ីន យូប៊ីន មិនត្រឹមតែមានអ្នកគាំទ្រនៅក្នុងប្រទេសថា កញ្ញា ជាតារាឆ្នើមនោះទេ ថ្មីៗនេះតារាស្រីរូបនេះបានឡើងទទួលពានរង្វាន់តារាឆ្នើមប្រចាំឆ្នាំ ២០២០ នៅប្រទេសថៃទៀតផង។ ការឡើងទទួលពានរបស់នាងបានធ្វើឲ្យទស្សនិកជនមាន មោទនៈយ៉ាងខ្លាំងចំពោះអាយដលខ្លួន។ ក្រឡេកមកមើលនៅលើបណ្តាញសង្គមវិញ តារាស្រីរូបនេះបានធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍លើរូបកញ្ញា ខ្លាំងឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ មិនថាសកម្មភាពនៅក្នុងការសម្តែងខ្សែភាពយន្ត ឬរូបថត Outdoor របស់ កញ្ញា ផ្សេងៗទេ។ ជាក់ស្តែងពេលនេះ រូបភាពជាច្រើនសន្លឹករបស់ យូប៊ីន កំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងខ្លាំង។ ដោយ យូប៊ីន បានបង្ហាញជាមួយនឹងស្ទាយ៍ខ្យូតៗ គួរឲ្យក្នាញ់ជាច្រើនសន្លឹក។ គួររំលឹកផងដែរថា កញ្ញា ស៊ីន យូប៊ីន ជាតារាសម្តែងមួយរូប ដែលទទួលបានពានរង្វាន់ជាច្រើន

    February 4, 2020
  • សិល្បៈ

    ប្រឡូកចូលក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែតារាចម្រៀងស្រី ពេជ្រ សូលីកា បានផ្លាស់ប្តូរទ្រនំ មកកាន់ទីខ្ពស់ ដោយរក្សាប្រជាប្រិយភាពរបស់ខ្លួននៅថេរដដែល បើទោះបីជាស្ថិតក្នុងកាលៈទេសៈបែបណាក្តី។ ដូចហ្វេនៗបានដឹង សូលីកា បានភ្ជាប់ពាក្យជាមួយកំលោះសង្ហាមួយរូប ដែលជាអ្នក designer សំម្លៀកបំពាក់នៅអូស្រ្ដាលី កាលពីពេលថ្មីៗនេះ។ ប៉ុន្តែមិនយូរប៉ុន្មាន តារាស្រីរូបនេះបានប្រកាសប្រាប់ថា ខ្លួនកំពុងមានផ្ទៃពោះ។ ជាពិសេសពេលនេះ ពោះរបស់នាងកាន់តែធំ ដោយឡែកសម្រស់របស់ សូលីកា វិញស្លៀកពាក់ឈុតអ្វីក៏នៅតែស្រស់ស្អាត ខ្យូតគួរឲ្យស្រលាញ់ដដែល។ ក្រៅពីមានអ្នកគាំទ្រសរសើរពីសម្រស់របស់នាងហើយនោះ មានហ្វេនៗជាច្រើននិយាយ ម៉ាក់ស្អាតប៉ុណ្ណឹងហើយ ទម្រាំកូនមិនដឹងខ្យូតយ៉ាងណាទេ។ សម្រស់កំពុងពពោះរបស់ ពេជ្រ សូលីកា បានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសរូបភាពជាច្រើនសន្លឹករបស់នាង ដែលបង្ហាញនៅលើអ៊ីនស្តាក្រាម

    February 4, 2020