ចំណេះដឹង

សាលិក ទម្លាយរឿងរ៉ាវគ្រប់យ៉ាង មុនពេលប្អូនទៅរៀននៅប្រទេសចិន!

BY
vichhicka
February 8, 2020

ក្មេងប្រុសជនជាតិខ្មែរ ដែលអាចនិយាយបានរហូតទៅដល់ ១៥ភាសា ហើយក៏ធ្លាប់បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ថែមទាំងធ្វើឲ្យប្រជាជនកម្ពុជា មានមោទនៈភាពយ៉ាងខ្លាំងចំពោះក្មេងប្រុស ធុច សាលិក ដែលមានអាយុត្រឹមតែ ១៤ឆ្នាំប៉ុណ្ណោះ។ ដោយសារតែសមត្ថភាពរបស់ សាលិក បានធ្វើឲ្យក្មេងប្រុសរូបនេះបោះជំហានទៅរៀននៅប្រទេសចិន ថែមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកនៅទីនោះ។

សាលិក អាចទៅរៀនដល់ប្រទេសក្រៅមិនមែនត្រឹមតែមួយមូលហេតុនោះទេ។ ឥឡូវនេះ សាលិក បានស្រាយនូវរឿងរ៉ាវគ្រប់យ៉ាង នៅក្នុងកម្មវិធី VTALK មុនពេលដែលខ្លួន បានបោះជំហានទៅរៀននៅក្រៅប្រទេស។ សាលិកបានប្រាប់ថាដំបូងឡើយ ខ្លួនទៅលក់នៅប្រសាទតាព្រហ្ម តាមធម្មតា ប៉ុន្តែក្នុងថ្ងៃនោះ មាននារីម៉ាឡេស៊ី កាត់សិង្ហាពួ បានសន្ទនាពីមួយភាសា ទៅមួយភាសា។ បន្ទាប់មកនារីម្នាក់កូនកាត់ម្នាក់នោះ បានបង្ហាញវីដេអូនៅលើបណ្តាញសង្គម នូវការឆ្លើយឆ្លងរវាង សាឡិក និងនាង។
ការបង្ហាញវីដេអូរបស់ នារីម្នាក់នោះ បានជួយដល់ សាលិក ច្រើន រហូតធ្វើឲ្យនាយកសាលា Hailiang នៅប្រទេសចិន ឃើញវីដេអូនោះ មានចិត្តអាណិតស្រលាញ់ ចង់បណ្តុះបណ្តាល ទើបឲ្យមនុស្សមកពីប្រទេសចិន មកទាក់ទងរកសាលិក ដល់ខ្មែរ៕
តោះ! មកទស្សនាការរៀបរាប់របស់ សាលិក ទាំងអស់គ្នា៖

Share This Post: