ហ្វេនភ្ញាក់ផ្អើលខ្លាំងក្រោយដឹងតម្លៃខ្លួន Kim Soohyun ចូលសម្តែងវិញក្រោយបាត់មុខ ៥ឆ្នាំ!
- BY
- vichhicka
- February 10, 2020
ប្រិយមិត្តច្បាស់ជាមិនទាន់ភ្លេចកំលោះសង្ហារតួក្នុងរឿង សង្សារខ្ញុំភពផ្កាយ ដែលខ្សែភាពយន្តនេះទទួលបានគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តនៅកម្ពុជាគឺលោក Kim Soohyun។ ដោយនៅក្នុងខ្សែភាពយន្តនោះ Kim Soohyun សម្តែងជាមនុស្សភពផ្កាយ ដែលមាអត្តចរិតរឹងមាំ ម៉ឺងម៉ាត់ ធ្វើឲ្យហ្វេននារីជាច្រើន ស្ទើរទប់ចិត្តស្រលាញ់មិនបាន។

បន្ទាប់ពីបាត់មុខពីរង្វង់សិល្បៈអស់រយៈពេល ៥ឆ្នាំមក ពេលនេះតារាប្រុសរូបសង្ហារ Soohyun កំពុងត្រៀមបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភាគថ្មីរបស់កូរ៉េ គឺរឿង «Psycho but It’s Okay» ដោយក្នុងនោះលោកសម្តែងជាតួប្រុសមួយរូបដែលមានអត្តចរិតម៉ឺងម៉ាត់មិនខុសពីរឿងមុនទេ។ លោកសម្តែងជាតួប្រុសឈ្មោះ Moon Kangtae ដែលបានបាត់បង់ឪពុកម្តាយតាំងពីនៅក្មេងមកម្លេះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងខ្សែភាពយន្តនេះ Soohyun ទទួលបានប្រាក់ចំនួន ២០០ លានវ៉ុន បើគិតជាលុយដុល្លារគឺ ១៦៨,៦០០ ដុល្លារអាមេរិក ប៉ុន្តែមិនមែនតែរឿងនេះមួយទេដែលលោកស៊ីថ្លៃ រាល់សាច់រឿងភាគគឺតម្លៃខ្លួនរបស់លោក ឡើងថ្លៃជាងមុនទាំងអស់៕




- Share This Post:






