សិល្បៈ

តារាស្រីកម្ពុជា ៣រូប ត្រូវបានអ្នកគាំទ្រនាំគ្នាសរសើរថាញញឹមស្រស់ គួរឲ្យក្នាញ់!

BY
vichhicka
February 6, 2020

សន្ទុះនៅក្នុងរង្វង់សិល្បៈនាពេលបច្ចុប្បន្ននេះ កំពុងមានសន្ទុះនៃការគាំទ្រពីសំណាក់មហាជន កាន់តែខ្លាំងឡើងៗ ទាំងនៅក្នុងការសម្តែងខ្សែភាពយន្ត ចម្រៀង និងក្បាច់រាំ ព្រោះថាសិល្បៈករ សិល្បៈការិនីខ្មែរឥឡូវមិនត្រឹមតែមានសមត្ថភាពនោះទេ សូម្បីសម្រស់របស់តារាខ្មែរ មិនចាញ់បរទេសនោះដែរ។

ជាពិសេសឥឡូវនេះកក់សម្គាល់ឃើញថា តារាស្រីកម្ពុជា ៣រូប កំពុងក្តោបយកឱកាសនៅក្នុងវិស័យសិល្បៈយ៉ាងខ្លាំង ទាំងការសម្តែង ថតស្ពតពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមនៅក្នុងវិធីតន្ត្រីផ្សេងៗ។ ដោយក្នុងនោះមាន កញ្ញា ស៊ីន យូប៊ីន ស្ទេឡា និង មីណា អ្នកទាំង៣ កំពុងឆក់យកបេះដូងប្រិយមិត្ត ទៅតាមជំនាញរៀងៗខ្លួន នៅក្នុងរង្វង់សិល្បៈ។ ប៉ុន្តែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍លើអ្នកទាំង ៣មានចំណុចមួយដែលពិសេសដូចគ្នានោះគឺ តារាទាំង ៣ដួង ត្រូវបានហ្វេនៗកក់សម្គាល់ឃើញថា ញញឺមស្រស់ ស្អាត គួរឲ្យក្នាញ់ណាស់ ដូចៗគ្នាតែម្តង។

ចង់ដឹងថា អាយដលម្នាក់ណា ញញឹមស្រស់ជាងគេ? ឬយ៉ាងណានោះ មកទស្សនារូបភាពខាងក្រោមគ្នា៖

ស៊ីន​ យូប៊ីន

ស្ទេឡា

មីណា

Share This Post: