សិល្បៈ

កំពុងពរពោះជិតក្លាយជាម្តាយគេ! ពេជ្រ សូលីកា តុបតែងខ្លួនកាន់តែខ្យូតនិងគួរឲ្យស្រលាញ់

BY
vichhicka
February 4, 2020

ប្រឡូកចូលក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែតារាចម្រៀងស្រី ពេជ្រ សូលីកា បានផ្លាស់ប្តូរទ្រនំ មកកាន់ទីខ្ពស់ ដោយរក្សាប្រជាប្រិយភាពរបស់ខ្លួននៅថេរដដែល បើទោះបីជាស្ថិតក្នុងកាលៈទេសៈបែបណាក្តី។ ដូចហ្វេនៗបានដឹង សូលីកា បានភ្ជាប់ពាក្យជាមួយកំលោះសង្ហាមួយរូប ដែលជាអ្នក designer សំម្លៀកបំពាក់នៅអូស្រ្ដាលី កាលពីពេលថ្មីៗនេះ។

ប៉ុន្តែមិនយូរប៉ុន្មាន តារាស្រីរូបនេះបានប្រកាសប្រាប់ថា ខ្លួនកំពុងមានផ្ទៃពោះ។ ជាពិសេសពេលនេះ ពោះរបស់នាងកាន់តែធំ ដោយឡែកសម្រស់របស់ សូលីកា វិញស្លៀកពាក់ឈុតអ្វីក៏នៅតែស្រស់ស្អាត ខ្យូតគួរឲ្យស្រលាញ់ដដែល។ ក្រៅពីមានអ្នកគាំទ្រសរសើរពីសម្រស់របស់នាងហើយនោះ មានហ្វេនៗជាច្រើននិយាយ ម៉ាក់ស្អាតប៉ុណ្ណឹងហើយ ទម្រាំកូនមិនដឹងខ្យូតយ៉ាងណាទេ។ សម្រស់កំពុងពពោះរបស់ ពេជ្រ សូលីកា បានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសរូបភាពជាច្រើនសន្លឹករបស់នាង ដែលបង្ហាញនៅលើអ៊ីនស្តាក្រាម ថ្មីៗនេះ៕

Share This Post: