សិល្បៈ

អ្នកគាំទ្ររំភើបចិត្តមិនតិចទេ! ក្រោយដឹងថាឈ្មោះ Lisa កំពុងស្នើរដាក់ Brand លើសម្លៀកបំពាក់!

BY
vichhicka
February 10, 2020

Lisa ជាមេក្រុមចម្រៀងដ៏ល្បីក្នុងវិស័យ KPop គឺ BlackPink នាងមិនត្រឹមតែមានអ្នកគាំទ្រនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ តារាស្រីរូបនេះថែមទាំងឆក់បានការគាំទ្រពីមហាជនមកពីបណ្តារប្រទេសជិតខាង ជាពិសេសគឺប្រទេសថៃ និងកម្ពុជាតែម្តង។

ស្របពេលមេក្រុមរូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង ស្ទើរគ្រប់សកម្មភាពរបស់ lisa ទៅហើយ ដែលមានហ្វេនៗចាប់អារម្មណ៍លើនាង។ ជាពិសេសពេលនេះអ្នកគាំទ្ររបស់នាងជាច្រើនកំពុងរំភើបចិត្តយ៉ាងខ្លាំង ហើយក៏ចង់ឲ្យវាក្លាយជាការពិតឆាប់ៗនេះដែរ ឈ្មោះពេញរបស់ Lisa គឺ «Lalisa Manobal»និង «Manobal» ត្រូវបាន YG Entertainmen ស្នើរសុំដាក់ពាណិជ្ជកម្ម នៅលើសម្លៀកបំពាក់។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ឈ្មោះ«Lalisa Manobal»និង «Manobal»  ត្រូវបានស្នើរសុំដាក់នៅលើ សម្លៀកបំពាក់ ខោអាវផ្សេងៗ និង កន្សែងបង់ក ជាដើម។ ក្រោយពេលដឹងដំណឹងនេះហើយ ហ្វេនៗមានការសប្បាយរីករាយខ្លាំង ព្រោះពួកគេរង់ចាំរឿងនេះយូរមកហើយ៕

Share This Post: