សិល្បៈ

តារាខ្មែរ ២គូ ធ្វើឲ្យហ្វេនចង់ឲ្យសម្តែងរួមគ្នាបន្ត ក្រោយលេចមុខលេងក្នុងរឿងទាំងនេះ!

BY
vichhicka
February 8, 2020

ប្រិយមិត្តដែលធ្លាប់បានទស្សនាខ្សែភាពយន្តភាគខ្មែរច្បាស់ជាស្គាល់គឺ កញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង រួមជាមួយ ស្រីនិច និង សាន់នី ដោយសារតែតារាប្រុសស្រី ២គូនេះ តែងបង្ហាញខ្លួនរួមគ្នានៅលើខ្សែភាពយន្តជារឿយៗ។ ជាពិសេសថែមទាំងបណ្តើរគ្នា នៅក្នុងដំណើរកម្សាន្តផ្សេង និងកម្មវិធីនៅក្នុងរង្វង់សិល្បៈទៀតផង។

ការបង្ហាញមុខទាំងគូរបស់តារាសម្តែងទាំង បួនរូបនេះមិនមែនឥតមូលហេតុនោះទេ។ ជាក់ស្តែងគូទី ១គឺ កញ្ញា ស៊ីន យូប៊ីន និង លោក ខាត់ វៃហាំង បានធ្វើឲ្យអ្នកគាំទ្រចំពោះអ្នកទាំងពីរ ក្រោយលេចមុខសម្តែងនៅក្នុងរឿង«គ្រូពេទ្យខ្ញុំ» ដែលជាខ្សែភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN និងរឿងបន្ទាប់នោះគឺ «អាថ៍កំបាំងត្រីសូល៍» កាន់តែមានសន្ទុះគាំទ្រខ្លាំងគួររំលឹកផងដែរអ្នកទាំងពីរប៉ះគ្នា មិនតិចជាង ៥រឿងនោះទេ។

ចំណែកឯគូទី ២គឺ កញ្ញា ស៊ឹម ស្រីនិច និងលោក សុខ សាន់នី អ្នកទាំងពីរសម្តែងរួមគ្នា ធ្វើឲ្យទស្សនិកជនគាំទ្រចំពោះអ្នកទាំងពីរ នៅក្នុងខ្សែភាពយន្តភាគរឿង «កញ្ញាជើងខ្លាំង»។ អ្វីដែលធ្វើឲ្យប្រិយមិត្តគាំទ្រចំពោះអ្នកទាំងពីរគឺ សម្តែងរួមគ្នាបែបជាស្នេហា ឆ្មាកណ្តុរ គួរឲ្យក្នាញ់។ ឥឡូវនេះអ្នកទាំងពីរកំពុងទទួលបានការស្នើរសុំពីសំណាក់ហ្វេនៗជាច្រើន ដែលចង់ឃើញអ្នកទាំងពីរបង្ហាញមុខរួមគ្នាជាថ្មីម្តងទៀត។

ទន្ទឹមនឹងការគាំទ្ររបស់ហ្វេនៗនេះ ចំពោះ យូប៊ីន និង វៃហាំង កំពុងមានសាច់រឿងថ្មី ត្រៀមបង្ហាញទស្សនិកជននៅលើកញ្ចក់ទូរទស្សន៍ PNN ។ ចំណែក ស្រីនិច និង សាន់នី នៅមិនទាន់បង្ហាញប្រាប់ថា មានការសម្តែងរួមគ្នានៅក្នុងរឿងថ្មីនៅឡើយទេ ប៉ុន្តែអ្នកទាំងពីរបណ្តើរគ្នាស្ទើរគ្រប់កម្មវិធីក្នុងរង្វង់សិល្បៈ៕

Share This Post: