សិល្បៈ

ហ៊ុយ យ៉ាឡេង កំពុងគ្រោងផលិតរឿងប្រវត្តិសាស្ត្រខ្មែរ ដែលជាក្តីសុបិនដ៏ធំរបស់ខ្លួន ក្រោយរឿង«ដើម្បីកូន» ទទួលបានជោគជ័យខ្លាំង!

BY
vichhicka
February 11, 2020

រំលឹកដល់ភាពយន្តខ្នាតធំដែលកំពុងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនរឿង«ដើម្បីកូន» ជាសាច់រឿងកំសត់ដែលដកស្រង់ចេញពីរឿងពិតនៅក្នុងសង្គម ហើយក៏ជាស្នាដៃរបស់ផលិតករល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង ដែល បានផលិតឡើងយ៉ាងសម្រិតសម្រាំងដើម្បីជាការឆ្លើយតបទៅនឹងការចង់បានរបស់ ទស្សនិកជន ក៏ដូចជាវិស័យភាពយន្តខ្មែរទាំងមូលផងដែរ។

ស្របពេលស្នាដៃរបស់លោករឿង«ដើម្បីកូន» កំពុងឆក់បេះដូងទស្សនិកជនដែលចូលទស្សនាហើយនោះ លោក ហ៊ុយ យ៉ាឡេង បានបង្ហើបក្តីប្រាថ្នាដ៏ធំរបស់លោកក្នុងជីវិត គឺការផលិតខ្សែភាពយន្ត «ព្រះបាទជ័យវរ្ម័នទី៧»។ លោកបានបន្តថា លោកប្រើរយៈពាក់កណ្តាលជីវិតរបស់លោកមកហើយ ក្នុងការរង់ចាំផលិតខ្សែភាពយន្តប្រវត្តិសាស្ត្រមួយនេះ។ រហូតមកដល់ពេលនេះលោកមិនអាចរង់ចាំបន្តទៀតនោះទេ ដោយលោកគ្រោងនឹងថតនៅឆ្នាំ ២០២៥ ទាន់លោកនៅមានកម្លាំង មានបញ្ញា និងស្មារតីល្អ។

គួរបញ្ជាក់ផងដែរថា នៅក្នុងការថតខ្សែភាពយន្តរឿងប្រវត្តិសាស្ត្រមួយនេះ លោក ហ៊ុយ យ៉ាឡេង ក៏បានអញ្ជើញដល់ផលិតករ តារាភាពយន្ត និងជនរួមជាតិខ្មែរទាំងប្រុសស្រី ចូលរួមក្នុងការផលិតខ្សែភាពយន្តនេះជាមួយលោក។ ដោយលោកបានបង្ហើបថាថវិការក្នងការចំណាយខ្ទង់ ២៨,០០០,០០០,០០០៛
ស្មើនឹង ៧លានដុល្លារសហរដ្ឋអាមេរិក៕

Share This Post: