vichhicka
  • សិល្បៈ

    អ្នកលក់អនឡាញល្បីឈ្មោះអ្នកនាង គង់ ស្រីនីន ហៅ ទីនីន កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ បានចូលរួមនៅក្នុងកម្មវិធី ផេះខន Podcast ។ នៅក្នុងការចូលរួមជាភ្ញៀវកិត្តិយសស្រីស្អាត ទីនីន បានផ្តល់នូវបទពិសោធន៍ការងារ និងជីវិតផ្ទាល់ខ្លួនជាច្រើន ក្នុងនោះអ្នកនាងក៏បាននិយាយពីរឿងស្នេហាផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្តដល់ស្ត្រីដទៃ។ សំដីរបស់អ្នកម្តាយវ័យក្មេងរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសភាពស្ត្រី។ ទន្ទឹមនឹងមានមតិគាំទ្រនោះ ក៏មានមតិមួយចំនួនបានរិះគន់ជុំវិញរឿងរ៉ាវនេះដែរ។ ទីនីន ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនតូចបានលើកឡើងថា «មនុស្សស្រីចាប់ផ្តើមមានលុយ ចង់មើលងាយមនុស្សប្រុស» និងមតិខ្លះទៀតថា «មកពីចរិតបែបនឹងទើបមនុស្សប្រុសទៅចោល»។ ជាមួយគ្នានោះអ្នកនាងក៏បានបង្ហោះសារប្រតិកម្មមួយភ្លាមៗថា « After release

    April 22, 2023
  • សិល្បៈ

    បញ្ហាដែលកកើតទៅជាការវែកញែកពេញបណ្តាញសង្គមកាលពីកន្លងទៅនេះ ជុំវិញរឿងរ៉ាវរបស់តារាចម្រៀង Selena Gomez និងតារាម៉ូដែល Hailey Bieber ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន បានរិះគន់ខ្លាំងៗទៅលើ Hailey Bieber ថានាងមានចេតនាឌឺដងដៀមដាមរឿងចិញ្ចើមរបស់ Selena Gomez។ រឿងរ៉ាវនេះក៏ស្ងាត់ទៅវិញមួយរយៈ ស្រាប់តែពេលនេះ Hailey Bieber និយាយត្រង់ៗថា ជីវិនាងពិតជាពិបាកបំផុតមិនធ្លាប់មាននៅឆ្នាំ ២០២៣នេះ។ ដោយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ តារាម៉ូដែលស្រីវ័យ 26ឆ្នាំរូបនេះបានបង្ហោះសារនៅលើ Instagram របស់ខ្លួនដោយសរសេរថា «ខ្ញុំចូលចិត្តនិយាយលេងសើចពីអារម្មណ៍របស់ខ្លួន ពីព្រោះពេលខ្លះវាងាយស្រួលជាងការសារភាព ថាខ្ញុំមានការលំបាក។ ប៉ុន្តែចាប់តាំងពីចូលឆ្នាំ 2023 មក

    April 21, 2023
  • សិល្បៈ

    តារាសម្តែងជើងចាស់លោក លឹម តិចម៉ុង បានជួបទុក្ខធំបាត់បង់ម្តាយជាទីស្រលាញ់ ដោយសារតែជំងឺមហារីកខួរក្បាល កាលពីល្ងាចថ្ងៃពុធទី១៩ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមគ្នានោះដែរ ម្តាយរបស់លោក សាវិន ហ្វីលីព ក៏កំពុងជួបទុក្ខធំ ដោយប្រយុទ្ធតតាំង ជាមួយជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ នៅបន្ទប់សង្គ្រោះបន្ទាន់។ ក្នុងនាមជាមិត្តរួមជំនាន់ទោះខ្លួនកំពុងស្ថិតក្នុងស្ថានភាពបារម្ភពីម្តាយ លោក សាវិន ហ្វីលីប ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដល់លោក លឹម តិចម៉ុង បែបនេះថា «ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយលោក លឹម តិចម៉ុង ដែលកំពុងសម្ដែងជាមួយខ្ញុំក្នុងរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលបាត់បង់ម្ដាយជាទីស្រលាញ់ ដោយសារជំងឺមហារីកខួរក្បាលកាលពីថ្ងៃ ១៩ មេសា ខណៈម្ដាយខ្ញុំកំពុងប្រយុទ្ធតតាំង

    April 21, 2023
  • សិល្បៈ

    ក្រោយទទួលបានដំណឹងថាតារាសំដែង បញ្ញាសិទ្ធ បាត់មុខពីវិស័យសិល្បៈ ដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយរបស់ខ្លួន សម្តេចតេជោ ហ៊ុនសែន បានកោតសរសើរពីទឹកចិត្តជាកតញ្ញូរបស់តារាប្រុសរូបនេះជាខ្លាំង។ ជាមួយគ្នានោះដែរ សម្តេចក៏បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ ដើម្បីឲ្យលោក បញ្ញាសិទ្ធិ ចាត់ចែងព្យាបាលម្តាយឲ្យទាន់ពេលវេលា។ បន្ទាប់ពីទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ភ្លាម លោក បញ្ហាសិទ្ធិ បានបង្ហាញពីអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា « កូនចៅរំភើបណាស់ អរគុណលោកពុកជាទីគោរពរបស់កូនៗគ្រប់គ្នា សែនរំភើបណាស់។ អំពើល្អទេវតាដើរដី គឺលោកពុក និងអ្នកម្តាយជាទីគោរពរបស់កូនៗហ្នឹង ហើយជាអ្នកជួយសង្រ្គោះម្តាយចៅ លោកពុក»។ គួររំលឹកផងដែរថ្មីៗនេះ មានបណ្ដាញផ្សព្វផ្សយព័ត៌មានក្នុងស្រុកមួយ បានលាតត្រដាងពីជីវិតពិតរបស់តារាសម្ដែងលោក បញ្ញាសិទ្ធ ក្រោយបាត់មុខលោកពីវិស័យសិល្បៈមួយរយៈ

    April 21, 2023
  • សិល្បៈ

    បទចម្រៀងដែលមានចំណងជើងថា «ចុម! អាអូនអត់ដេក» ឬ Insomnia Huh! របស់លោក ជី ដេវីត (G-devith) ត្រូវបានគេ Report បាត់វត្តមានពី Youtube ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាមួយគ្នានោះដែរក៏មានមតិអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថា ចម្រៀងមួយនេះបាត់ពីលើ Youtube ដោយសារជាប់ copyright ជាហេតុធ្វើឲ្យម្ចាស់ដើមលុបចេញ។ ជាមួយគ្នានោះ មិនយូរប៉ុន្មាន G-Devith ក៏បានបង្ហោះសារនៅលើផេក បកស្រាយយ៉ាងដូច្នេះថា៖ «បើជ្រុលជា Send link ទៅគេហើយ Send អោយគ្រប់ link ផងកុំ

    April 20, 2023
  • សិល្បៈ

    MoonBin ដែលជាសមាជិកក្រុម Astro ត្រូវរកឃើញថាបានបាត់បង់ជីវិតនៅ apartment របស់ខ្លួន។ ដំណឹងដ៏តក់ស្លុតមួយនេះត្រូវបានផ្សព្វផ្សាយជាផ្លូវការដោយផលិតកម្ម Fantagio ដែលជាអ្នកគ្រប់គ្រងរបស់ក្រុម Astro ដោយបានប្រកាសថា តារា K-pop Moonbin សមាជិកក្រុម Astro បានទទួលមរណភាពក្នុងអាយុ ២៥ឆ្នាំ។ យោងតាមសារព័ត៌មាន The Guardian ដែលដកស្រង់សម្តីប៉ូលីសបានរាយការណ៍ថា Moonbin បានរកឃើញថា បាត់បង់ជីវិតកាលពីល្ងាចថ្ងៃពុធ នៅក្នុង apartment របស់គាត់ក្នុងសង្កាត់ Gangnam នៃទីក្រុងសេអ៊ូល។ ការបាត់បង់ជីវិតរបស់តារា K-pop រូបនេះ ត្រូវបានបញ្ជាក់

    April 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ  ៖ ខ្លោចចិត្ត ! បុរសម្នាក់ស្លាប់ទាំងព្រលឹម បន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកក យកទៅដាក់ឱ្យម៉ូយ  បានពាក់កណ្ដាលផ្លូវ កង់រ៉ឺម៉កម្ខាងធ្លាក់ជង្ហុក ដោយទឹកកកធ្ងន់ផង ទើបឡើងទួលមិនរួច ក៏សាងលេខខំប្រឹង មួរហ្គែឡើងទួល ស្រាប់តែម៉ូតូស្ទុះបាស់កង់មុខ មកបោកផ្ទប់នឹងដើមទ្រូងកៀបជាប់តៃកុងរ៉ឺម៉កតែម្ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៧ព្រឹក  ថ្ងៃទី២៣ ខែមករា  ឆ្នាំ២០២១នេះ  ស្ថិតនៅផ្លូវបេតុង៣២BT សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។ សូមរងចាំ ព័ត៌មាន ពិស្តារ បន្តិចទៀត នេះ

    January 23, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់មន្ទីរទេសចរណ៍រាជធានីភ្នំពេញបានឲ្យដឹងថា រហូតទល់ពេលនេះខារ៉ាអូខេ បៀរហ្គាឌិន ម៉ាស្សា និងស្ប៉ា មានចំនួនជាង៣០០កន្លែងក្នុងរាជធានីភ្នំពេញ បានផ្អាកអាជីវកម្មរបស់ខ្លួនតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។ ស្ថិតិអាជីវកម្មមណ្ឌលកម្សាន្ត ម៉ាស្សា ស្ប៉ា ដែលបានបិទនៅរាជធានីភ្នំពេញមាន៖ -ទី១៖ ខារ៉ាអូខេ ចំនួន១០៩ទីតាំង -ទី២៖ ឌីស្កូតែក ចំនួន៣៩ទីតាំង -ទី៣៖ បៀរហ្គាឌីន ចំនួន២១ទីតាំង -ទី៤៖ ម៉ាស្សា ចំនួន១៨៥ទីតាំង -ទី៥៖ ស្ប៉ា ចំនួន៨ទីតាំង

    November 11, 2020
  • សិល្បៈ

    នៅក្នុងវិស័យសិល្បៈ មិនតិចគូរទេ ដែលចាប់ផ្តើមស្ថិតក្រោមចង្កោមតែមួយ ជាក់ស្តែងដូចជា សួស វីហ្សា និងស្វាមី, គង់ ច័ន្ទស្រីមុំ និងស្វាមី រួមជាមួយ រឿន ណាត និងគូស្នេហ៍ ជាដើម។ ដោយក្នុងនោះដែរក៏មានគូស្នេហ៍មួយគូកំពុងធ្វើឲ្យអ្នកគាំទ្រ តាមដានឥតល្ហែរពីចំណងស្នេហ៍របស់អ្នកទាំងពីរ គឺ កញ្ញា Jimmy ដែលជាពិធីការិនីល្បីមួយ និងលោក Jimmy ដែលស្ថិតនៅក្នុងចង្កោមសិល្បៈដូចគ្នា។ ក្រោយពីអ្នកទាំងពីរសម្រេចចិត្តប្រកាសចំណងស្នេហ៍ជាសាធារណៈ បានធ្វើឲ្យអ្នកគាំទ្រមានភ្ញាក់ផ្អើលពីស្នេហាអ្នកទាំងពីរយ៉ាងខ្លាំង។ ដោយមានហ្វេនៗមួយចំនួន ចោទឡើងជាសំនួរជាច្រើនថា ស្នេហារវាងកំលោះមុខស្រដៀងកូនកាត់ និងកញ្ញារាងអក្សរ S នេះចាប់ផ្តើមឡើងដោយរបៀបណា? ពេលនេះ កញ្ញា

    June 9, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញនេះ ពិធីប្រគល់ទទួលសម្ភារៈបរិក្ខារវេជ្ជសាស្រ្តត្រូវបានប្រារព្ធឡើង ដោយឯកអគ្គរាជទូតជប៉ុន MIKAMI MASAHIRO បានប្រគល់ជូនសម្ភារៈបរិក្ខារពេទ្យទៅកាន់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ រដ្ឋាភិបាលជប៉ុនបានផ្តល់នូវអាវបំពង់ចំនួន ៩.៣៦០, អាល់កុលសម្អាតដៃ ៤៨០ដប, វ៉ែនតាសុវត្ថិភាពចំនួន៥៤០, ស្រោមដៃសុវត្ថិភាពចំនួន ១២,២០០គូ, ម៉ាស់របាំងចំនួន ១២.០០០ និងម់ាស់វះកាត់ចំនួន ២៦.៤០០។ ឯកអគ្គរាជទូតជប៉ុន សង្ឃឹមថាសម្ភារៈទាំងនេះនឹងចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពដើម្បីឆ្លើយតបជាបន្ទាន់របស់ក្រសួងសុខាភិបាលមិនត្រឹមតែការរាតត្បាតនៃជំងឺកូរ៉ូណាថ្មីCOVID19 នាពេលបច្ចុប្បន្នប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់ការរាតត្បាតនាពេលអនាគតផងដែរ៕ < ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

    February 27, 2020