សិល្បៈ

នឹកស្មានមិនដល់! Jimmy សម្រេចចិត្តបើកកកាយរឿងស្នេហាខ្លួន ជាមួយនឹងគូស្នេហ៍

BY
vichhicka
June 9, 2020

នៅក្នុងវិស័យសិល្បៈ មិនតិចគូរទេ ដែលចាប់ផ្តើមស្ថិតក្រោមចង្កោមតែមួយ ជាក់ស្តែងដូចជា សួស វីហ្សា និងស្វាមី, គង់ ច័ន្ទស្រីមុំ និងស្វាមី រួមជាមួយ រឿន ណាត និងគូស្នេហ៍ ជាដើម។ ដោយក្នុងនោះដែរក៏មានគូស្នេហ៍មួយគូកំពុងធ្វើឲ្យអ្នកគាំទ្រ តាមដានឥតល្ហែរពីចំណងស្នេហ៍របស់អ្នកទាំងពីរ គឺ កញ្ញា Jimmy ដែលជាពិធីការិនីល្បីមួយ និងលោក Jimmy ដែលស្ថិតនៅក្នុងចង្កោមសិល្បៈដូចគ្នា។

ក្រោយពីអ្នកទាំងពីរសម្រេចចិត្តប្រកាសចំណងស្នេហ៍ជាសាធារណៈ បានធ្វើឲ្យអ្នកគាំទ្រមានភ្ញាក់ផ្អើលពីស្នេហាអ្នកទាំងពីរយ៉ាងខ្លាំង។ ដោយមានហ្វេនៗមួយចំនួន ចោទឡើងជាសំនួរជាច្រើនថា ស្នេហារវាងកំលោះមុខស្រដៀងកូនកាត់ និងកញ្ញារាងអក្សរ S នេះចាប់ផ្តើមឡើងដោយរបៀបណា? ពេលនេះ កញ្ញា Jimmy និងគូរស្នេហ៍ បានមកបកស្រាយគ្រប់យ៉ាង នៅក្នុងរឿងរ៉ាវរបស់អ្នកទាំងពីរ។

ជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលក្រោយ ទស្សនៈការបកស្រាយ តាំងពីដើមរហូតដល់ចប់ ព្រោះកញ្ញា Jimmy ត្រូវបានការបដិសេធពីគូស្នេហ៍ ប៉ុន្តែកញ្ញា នៅតែរក្សាភាពនឹងនរ ចុងក្រោយនាងទទួលបាននូវអ្វីដែលនាងចង់បាន ដោយភាពជាមនុស្សស្រីដែលរឹងមាំ រួមជាមួយការអភិវឌ្ឍន៍ខ្លួនឯង៕

Share This Post: