ព័ត៌មានជាតិ

ជប៉ុនផ្តល់សម្ភារៈបរិក្ខារ ឬវេជ្ជសាស្រ្ត ដូចជាម៉ាស់ អាល់កុលសម្អាតដៃ ដល់ កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាថ្មី COVID-19

BY
vichhicka
February 27, 2020

កាលពីថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញនេះ ពិធីប្រគល់ទទួលសម្ភារៈបរិក្ខារវេជ្ជសាស្រ្តត្រូវបានប្រារព្ធឡើង ដោយឯកអគ្គរាជទូតជប៉ុន MIKAMI MASAHIRO បានប្រគល់ជូនសម្ភារៈបរិក្ខារពេទ្យទៅកាន់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

រដ្ឋាភិបាលជប៉ុនបានផ្តល់នូវអាវបំពង់ចំនួន ៩.៣៦០, អាល់កុលសម្អាតដៃ ៤៨០ដប, វ៉ែនតាសុវត្ថិភាពចំនួន៥៤០, ស្រោមដៃសុវត្ថិភាពចំនួន ១២,២០០គូ, ម៉ាស់របាំងចំនួន ១២.០០០ និងម់ាស់វះកាត់ចំនួន ២៦.៤០០។ ឯកអគ្គរាជទូតជប៉ុន សង្ឃឹមថាសម្ភារៈទាំងនេះនឹងចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពដើម្បីឆ្លើយតបជាបន្ទាន់របស់ក្រសួងសុខាភិបាលមិនត្រឹមតែការរាតត្បាតនៃជំងឺកូរ៉ូណាថ្មីCOVID19 នាពេលបច្ចុប្បន្នប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់ការរាតត្បាតនាពេលអនាគតផងដែរ៕

<

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

Share This Post: