សិល្បៈ

ក្នុងចំណោមតារាថៃច្រើនដួង! ស៊ីន យូប៊ីន តារាខ្មែរតែម្នាក់បង្កើតភាពលេចធ្លោរក្នុងកម្មវិធីល្បីមួយនេះ!

BY
vichhicka
February 18, 2020

បើចាប់ផ្តើមនិយាយពីកញ្ញា ស៊ីន យូប៊ីន ប្រិយមិត្តច្បាស់ជាបានដឹងរឿងរ៉ាវ និងស្នាដៃរបស់កញ្ញាខ្លះមកហើយ នូវក្នុងរង្វង់សិល្បៈ ព្រោះកញ្ញាជាតារាស្រីខ្មែរមួយរូបដែលឆ្នើម មិនត្រឹមតែក្តោបបានទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងឈានជើងក្តោបទីផ្សារថតខ្សែភាពយន្តខ្នាតធំនៅក្រៅប្រទេសទៀតផង។

ជាពិសេសកាលពីប៉ុន្មានថ្ងៃមុន យូប៊ីន ត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធី« THE HIDDEN TREASURE» របស់ហាងច្នៃម៉ូត Kloset ជាហាងល្បីឈ្មោះនៅប្រទសថៃ ដែលមានភាពលេចធ្លោនៅលើទីផ្សារជាមួយនឹងការរចនាម៉ូដទាន់សម័យទៀតផង។ សម្រាប់ Fashion Show 2020 នេះ មានការចូលរួមពីសំណាក់តារាថៃល្បីៗជាច្រើនដួងដូចជា Mew, Esther, Namtarn, Yoghurt Nattasha សុទ្ធសឹងជាតារាសម្តែងរបសថៃល្បីៗ។ ប៉ុន្តែក្រឡេកមកកម្ពុជា កញ្ញា ស៊ីន យូប៊ីន តែម្នាក់គត់ដែលត្រូវបានគេអញ្ជើញជាកិត្តិយសក្នុងការចូលរួមកម្មវិធីមួយនេះ។ គិតមកទល់នឹងពេលនេះ យូប៊ីន បង្កើតភាពភ្ញាក់ផ្អើលសម្រាប់ហ្វេនខ្លួន ជាមួយភាពលេចធ្លោរក្នុងរង្វង់សិល្បៈយ៉ាងញឹកញាប់។

គួររំលឹកផងដែរថា កញ្ញា ស៊ីន យូប៊ីន កន្លងមកក៏ធ្លាប់បានបង្ហាញភាពស្និតស្នាលជាមួយតារាពីររូបគឺ Yaya និង Kimberly ប៉ុន្តែលើកនេះកាន់តែពិសេសដោយសារតែមិនត្រឹមតែជួបជាមួយតារាថៃល្បីៗជាច្រើនដួងនោះទេ កញ្ញា ថែមទាំងមានកិត្តិយសចូលរួមក្នុងកម្មវិធីធំបែបនេះទៀតផង៕

Share This Post: