ព័ត៌មានជាតិ

ប្រយ័ត្នឲ្យមែនទែន! ចោរឥលូវមិនមែនលួចកាច់តែកញ្ចក់ឡានទេ គឺកាច់ទាំងត្រចៀកឡានយកទៅតែម្តង

BY
vichhicka
February 21, 2020

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ថាបច្ចុប្បន្ននេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក យើងតែងតែឃើញការចែករំលែកជារឿយៗ ចំពោះករណីចោរលួចកាច់កញ្ចក់រថយន្ត ដែលបានកើតឡើងលើប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋហាក់ខឹងសម្បារ ចំពោះករណីលួចបែបនេះតែងតែកើតមានឡើងឥតឈប់ឈរ។ ជាក់ស្តែងពេលនេះថ្មី មានករណីលួចមួយទៀត ដោយលើកនេះមិនមែនត្រឹមតែលួចកញ្ចក់រថយន្តប៉ុណ្ណោះទេ គឺលួចកាច់ទាំងត្រចៀករថយន្តយកទៅតែម្តង។

បើយោងតាមគណនីហ្វេសប៊ុក Harada Mika បានបង្ហាញជាសារ «អស់សយនៅ? គេទេីបបុកអាខ្មៅម៉ានថ្ងៃមុន​ លូវមកកាត់កញ្ចក់អាសនេះទៀត​ យាយទៅហត់ខ្លាំង​ លោកចោរយកហេីយយកគ្រោះទៅទាំងអស់ផង​ សាធុ។ នេះបិទស៊ុមកញ្ចក់​វាកាត់យកមិនបាន​ វាកាច់យកតែម្តង»។ ម្ចាស់គណនីបានបញ្ជាក់ផងដែរថា “លឺគេថា​ NX200t 550$ បេី Nx300t តម្លៃលេីនឹងទៀត​”។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ប្រុងប្រយ័ត្នទាំងឡាន ម៉ូតូ និងសម្ភារៈមានតម្លៃជាច្រើនទៀតឲ្យបានល្អ ដើម្បីចៀសវាងការខូចខាតទ្រព្យសម្បត្តិ។

Share This Post: