សិល្បៈ

ធ្លាប់តែស៊ីវីល័យ! អាង សុជាតា មកគ្រងឈុតនេះប្លែក ហើយគួរឲ្យស្រលាញ់ទៀត!

BY
vichhicka
February 26, 2020

កុមារី អាង សុជាតា ហៅ​ឈូ​ឈូ ដែល​មហាជន​ស្គាល់​កុមារី​ប៉ិនប្រសប់​សម្តែង​ជា​តួ​កំសត់​នោះ គ្រាន់តែ​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​មួយ​ភ្លាម សម្រាប់តែ​បណ្តា​ផលិតករ​ជាច្រើន បាន​ច​ចារ​កក់​ទុកជា​ច្រើន​រឿង​ជា​បន្តបន្ទាប់​។​ ជាពិសេសកាលពីពេលកន្លងទៅ នាងតូចរូបនេះមានធ្វើឲ្យទស្សនិកជនទប់ទឹកភ្នែកស្ទើរមិនជាប់ នៅក្នុងខ្សែភាពយន្តជីវិតរឿង «ពោះធំ»។

ប្រិយមិត្តជាច្រើនដែលធ្លាប់បានស្គាល់ ថាតារាស្រីវ័យក្មេងរូបនេះ និយមស្ទាយ៍តែងខ្លួនបែបស៊ីវីស័យ មិនស៊ិកស៊ីជ្រុលទេ ប៉ុន្តែស្ទើរគ្រប់ស្ទាយ៍នៃការស្លៀកពាក់របស់នាងពិតជាខ្យូតៗគួរស្រលាញ់ណាស់។ ដោយឡែកពេលនេះ ឈូឈូ បានធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែកយ៉ាងខ្លាំង ជាមួយនឹងការគ្រងសម្លៀកបំពាក់បុរាណ យ៉ាងប្រពៃ ថែមទាំងគួរឲ្យស្រលាញ់ទៀតផង។

គួររំលឹកផងដែរថា អាង សុជាតា ជាតារាវ័យក្មេងមួយរូបមិនត្រឹមតែមានទេព្យកោសល្យសម្តែងក្នុងភាពយន្តប៉ុណ្ណោះ ថែមទាំងទទួលបានការថតស្ពតពាណិជ្ជកម្មយ៉ាងមមាញឹកតែម្តង៕

Share This Post: