ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃរំពឹងថា នឹងរកចំណូលបានជាង២០០លានដុល្លារពីវិស័យទេសចរណ៍ក្នុងរដូវបុណ្យចូលឆ្នាំចិនខាងមុខនេះ

    BY Khmernote Media February 8, 2018
    ថៃរំពឹងថា នឹងរកចំណូលបានជាង២០០លានដុល្លារពីវិស័យទេសចរណ៍ក្នុងរដូវបុណ្យចូលឆ្នាំចិនខាងមុខនេះ

    ថៃឡ បុណ្យចូលឆ្នាំប្រពៃណីចិននឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ ហើយក្នុងឱកាសបុណ្យនេះនឹងមានភ្ញៀវទេសចរណ៍ចិន ជាច្រើនលាននាក់ធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗ។ តួរយ៉ាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ បានឲ្យដឹងថានៅក្នុងឆ្នាំ​ឱកាសបុណ្យចូលឆ្នាំចិន ២០១៨ នេះ គេបានព្យាករណ៍ថានឹងមានភ្ញៀវទេសចរណ៍ចិន មកដើរកំសាន្តនៅក្នុងប្រទេសប្រមាណជាង៣០០,០០០នាក់ ដែលចំនួនភ្ញៀវទេសចរណ៍នេះនឹងធ្វើឲ្យកើនឡើងចំណូលប្រទេសថៃប្រមាណជា ២៥៤លានដុល្លារ។

    កាលពីបុណ្យចូលឆ្នាំ ​២០១៧ កន្លងទៅ មានភ្ញៀវទេសចរណ៍ចិនប្រមាណជា ២៥៥ ០០០ នាក់ទៅលេងប្រទេសថៃ ហើយឆ្នាំនេះគេរំពឹងខ្ពស់ថាចំនួនភ្ញៀវទេសចរណ៍ចិនកើនឡើយរហូតដល់ ៣០០ ០០០ នាក់។ ថៃជាដែនដីដែលទាក់ទាញភ្ញៀវទេសចរណ៍បានជាច្រើននាក់មកពីជុំវិញពិភពលោក ហើយបើតាមរបាយការណ៍កាលពីឆ្នាំ ២០១៧ កន្លងទៅបានបង្ហាញថា ក្នុងរយៈពេញមួយឆ្នាំមានភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោកចំនួន ៣៧,៥៥ លាននាក់មកដើរកំសាន្តក្នុងប្រទេសថៃជាមួយនឹងការចំណាយសរុបប្រមាណជា ៦៦ ពាន់លានដុល្លារ​ ហើយក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងអស់នោះគឺ ១/៣ ជាជនជាតិចិន។ ហើយនៅក្នុងឆ្នាំ ២០១៨ នេះ ថៃរំពឹងថាក្នុងមួយឆ្នាំពេញភ្ញៀវទេសចរណ៍ចិននឹងមានកាកើនឡើងពី ៩,៨ នាក់ ទៅ ១០ លាននាក់៕

    ភក្តី

    ប្រភព៖ reuters

    Share This Post:
    MPO4D jitutoto mpo4d Mpoplay