បច្ចេកវិទ្យា

Projector ជំនាន់ថ្មីពី EPSON សម្រាប់ឆ្នាំ២០២០

BY
Khmernote Media
January 31, 2020

សព្វថ្ងៃនេះការធ្វើបទបង្ហាញអមដោយការបង្ហាញរូបភាពចេញពីម៉ាស៊ីន Projector គឹមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងសម័យទំនើបយើងនេះ មិនថាជានៅតាមសាលប្រជុំ សាកលវិទ្យាល័យ ហាងលក់អីវ៉ាន់ ក្រុមហ៊ុនឯកជន ឬស្ថាប័នរបស់រដ្ឋ -ល-។ ការផ្តល់បទបង្ហាញមានអមដោយរូបភាព បានបន្ថែមនូវភាពងាយស្រួលដល់អ្នកធ្វើបទបង្ហាញនៅក្នុងការពន្យល់ និងធ្វើឱ្យអ្នកមើលបានយល់កាន់តែច្បាស់នៃគោលដៅដែលគេចង់និយាយ ហើយវាក៏អាចយកមកធ្វើជាការឃោសនា, Marketing Concept ឬ Background ដ៏ស្រស់ស្អាតសម្រាប់ការតាំងបង្ហាញនៅក្នុងកម្មវិធីអ្វីមួយផងដែរ។

ជាក់ស្ដែងសម្រាប់នៅដើមឆ្នាំថ្មីឆ្នាំ២០២០នេះ ក្រុមហ៊ុន EPSON ក៏បាននាំជូនលោកអ្នកនូវអ្វីដែលថ្មីសន្លាង នោះគឺ EB-W50/EB-U50 Projector ដែលជាម៉ាស៊ីនបញ្ចាំងរូបភាពទំនើបនាសម័យថ្មីនេះ ជាមួយនឹងសមត្ថភាពនៃការប្រើប្រាសយូរអង្វែង, កម្រិតរូបភាពច្បាស់, រូបភាពបង្ហាញធំល្អ, អាច Zoom-In, Zoom Out បាន មានគម្របបាំងសម្រាប់ការពារមិនអោយមានធូលីចូល ងាយស្រួលដំឡើង ហើយអាច support ឧបករណ៍ផ្សេងៗបានទៀតផង។
លក្ខណៈពិសេសរបស់ម៉ាស៊ីនបញ្ចាំំងរូបភាពនេះមានដូចជា៖

– មានកម្រិតពន្លឺរហូតដល់ 3,800 lumens (advance 3-chip, 3CLD technology)
– មានអាយុកាលយូរអង្វែង៖ អាចបើកបានរហូតដល់ទៅ 10,000 ម៉ោង (normal mode) និងរហូតដល់ 17,000 ក្នុង ECO Mode ។
– រូបភាពបង្ហាញធំច្បាស់ល្អ ជាមួយនឹងកម្រិតបង្ហាញរូបភាព WXGA (1280×800) HD
– ងាយស្រួលថែទាំ និងមានគម្របការពារមិនអោយមានធូលីចូលនោះទេ (dust resistance)


-អាចប្រើប្រាសបានយូហូតដល់ទៅ 10,000ម៉ោង (20,000 ក្នុង ECO Mode)
– ងាយស្រួលដំឡើងសំរាប់ការប្រើប្រាស់ ហើយងាយស្រួលក្នុងការកណត់ទីតាំង ជាមួយនឹងសមត្ថភាពពង្រីក 1.2x optical zoom, កាច់បញ្ឈរបាន +/-30 ដឺក្រេ និងអាចបត់បែនបានងាយស្រួល។
– អាចភ្ជាប់ជាមួយឧបករណ៍ផ្សេងទៀត (Versatile connectivity) ដោយវានឹងអនុញ្ញាឱ្យមានការចែករំលែករូបភាពចេញពី Projector តាមរយៈ WiFi បានផងដែរ
-មានសម្ថភាពអាចតភ្ជាប់ Laptop បានរហូតដល់៥០ហើយអាចធ្វើការបញ្ចាំងទៅលើ Screen ក្នុងពេលតែមួយបានចំនួន៤ LaptopតាមរយះScreen តែមួយ (Multiple Projection)

Share This Post: