សិល្បៈ

Lisa ផ្អាកការធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីថតកម្មវិធីថ្មី ខណៈដែលផ្ទុះខ្លាំងនូវវីរុសកូរ៉ូណា

BY
Khmernote Media
January 31, 2020

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ផលិតកម្ម YG បានប្រកាសថា Lisa សមាជិកក្រុម BLACKPINK នឹងមិនធ្វើដំណើរទៅប្រទេសចិនដើម្បីថតកម្មវីធី “Youth With You” ទេ ខណៈដែលវីរុសកូរ៉ូណាកំពុងតែផ្ទុះខ្លាំង ជាពិសេសនៅប្រទេសចិនផ្ទាល់តែម្តង។ ផលិតកម្ម YG Entertainment បានបង្ហើបឱ្យដឹងបន្ថែមទៀតថាការថតកម្មវីធី “Youth With You” ត្រូវបានលុបចោលជាបណ្តោះអាសន្នដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ ដោយកាលពីខែតុលាឆ្នាំមុន Lisa ត្រូវបានបញ្ជាក់ថានឹងធ្វើជាគ្រូបង្វឹកផ្នែករាំ នៅក្នុងកម្មវិធីប្រកួតមួយនេះ។

សូមបញ្ជាក់ថាបើយោងតាមការចុះផ្សាយ នៅក្នុងសារព័ត៌មាន Dailymail បានបង្ហាញថា គិតមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅជុំវិញពិភពលោកបានកើនដល់ ៩ ៨២១នាក់ ក្នុងនោះនៅប្រទេសចិនកើតមានចំនួន ៩៦៨៩ ករណី និងមានអ្នកស្លាប់កើនដល់ ២១៣ នាក់ហើយ៕

Share This Post: