ប្លែក១៨០ដឺក្រេ! Vill Wannarot ផ្លាស់ប្តូរទាំងស្រុងក្នុងរឿងថ្មីនេះ!
- BY
- vichhicka
- January 31, 2020
ប្រិយមិត្តច្បាស់ជាស្គាល់តារាស្រីថៃ កញ្ញា Vill Wannarot ដែលភាគច្រើននាងតែងនិយមសម្តែងជាតួអង្គសុភាព និងរម្យទមនៅក្នុងខ្សែភាពយន្តភាគ រហូតពេលខ្លះនាងធ្វើឲ្យទស្សនិកជនបញ្ជូលមនោសញ្ចេតនាតាមនាង ហូរទឹកភ្នែកទាំងមិនដឹងខ្លួនទៀតផង។
ស្រាប់តែពេលនេះ Vill បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំងក្រោយនាងបានបង្ហាញ Poster សម្រាប់ខ្សែភាពយន្តភាគថៃរឿង «anyawadee» ដែលនាងត្រូវសម្តែងជាតួអង្គពស់។ ទន្ទឹមជាមួយគ្នានោះការតុបតែងខ្លួនរបស់នាង សម្រាប់សាច់រឿងមួយនេះ វាពិតជាប្លែកភ្នែកខ្លាំងណាស់សម្រាក់ទស្សនិកជន ដែលតែងតាមដាននូវបណ្តារស្នាដៃរបស់នាង ព្រោះសាច់សរវែង កែវភ្នែកដ៏មុតស្រួច មើលទៅពិតជាគួរឲ្យខ្លាចខ្លាំងណាស់។ នូវពេលនេះដែលឃើញ Poster របស់នាងនៅលើអ៊ីនស្តាក្រាមហើយនៅ បានធ្វើឲ្យហ្វេនៗជាច្រើន ថាអាយដលរបស់ខ្លួន ម្តងនេះស្អាតប្លែកភ្នែក ប៉ុន្តែមើលទៅមិនស្លូត ដូចរឿងមុនៗទេ។
គួរបញ្ជាក់ផងដែរថា នៅក្នុងរឿង«anyawadee» នេះមានការចូលរួមសម្តែងពីតារាស្រីល្បីៗជាច្រើនដួង ដើម្បីបង្កើតជាទស្សនីយភាពប្លែកភ្នែកជូនប្រិយមិត្តផងដែរ៕







- Share This Post:






