បុរសជនជាតិចិនម្នាក់ ដែលមានវីរុសកូរ៉ូណា កំពុងនៅខេត្តព្រះសីហនុ និយាយអរគុណដល់ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យកម្ពុជា ដែលយកចិត្តទុកដាក់ព្យាបាលខ្លួន
បុរសជនជាតិចិនម្នាក់ឈ្មោះ លោក ចា ជិនហូ ដែលឆ្លងវីរុសប្រភេទថ្មីកូរ៉ូណា ហើយត្រូវបានគ្រូពេទ្យចងខ្សែនៅមុខបន្ទប់ស្នាក់នៅដាច់ដោយឡែកពីគេនៅមន្ទីរបង្អែកខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះបាននិយាយថ្លែងអំណរគុណមកកាន់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យដែលយកចិត្តទុកដាក់ព្យាបាលខ្លួនឲ្យល្អប្រសើរបានមួយកម្រិត។
ដោយនេះជាការបកប្រែក្រៅផ្លូវការ៖ “សួស្តីអ្នកទាំងអស់គ្នា! សូមអរគុណថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា សូមអរគុណមិត្តភ័ក្តិកម្ពុជាទាំងអស់គ្នា និងសូមអរគុណក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ថែទាំ និងព្យាបាលខ្ញុំក្នុងមួយរយៈពេលនេះ។ សូមអរគុណៗ”។
សូមបញ្ជាក់ថាបើយោងតាមការចុះផ្សាយ នៅក្នុងសារព័ត៌មាន Dailymail បានបង្ហាញថា គិតមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅជុំវិញពិភពលោកបានកើនដល់ ៩ ៨២១នាក់ ក្នុងនោះនៅប្រទេសចិនកើតមានចំនួន ៩៦៨៩ ករណី និងមានអ្នកស្លាប់កើនដល់ ២១៣ នាក់ហើយ៕


