ព័ត៌មានជាតិ
រថភ្លើង បុករថយន្តដែលឆ្លងកាត់មិនប្រយ័ត្ន សំណាងល្អមិនមានអ្នករងគ្រោះថ្នាក់
BY Khmernote Media
February 1, 2020
ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថភ្លើង និងរថយន្តដែលឆ្លងកាត់មិនប្រុងប្រយ័ត្ន ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើផ្លូវជាតិ៣(ចំណុចផ្លូវរថភ្លើងឆ្លងកាត់) ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-5097 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរមកដល់ចំណុចខាងលើបើកឆ្លងផ្លូវពី លិច ទៅកើត ស្របពេលមានរថភ្លើង១ខ្សែ ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ មកដល់បានបុករថយន្តនេះ បន្ទាប់មករថភ្លើងបានបន្តដំណើរទៅមុខទៀត។ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់ទេ ហើយរថយន្តខូចខាតផ្នែកមុខ បានយកមករក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកព្រៃនប់។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕


” alt=”” />
ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង