ព័ត៌មានជាតិ
រហូតមកដល់ម៉ោង ៤:៣០ ល្ងាច ជនជាតិចិនដែលផ្ទុក Virus corona មានសុខភាពល្អធម្មតា , អ្នកប៉ះពាល់កន្លែងផ្សេងៗ ជិះយន្តហោះ និងគ្រូពេទ្យថែទាំងអ្នកជំងឺក៏គ្មានចេញរោគសញ្ញាអ្វីដែរ
BY Khmernote Media
February 2, 2020
រហូតដល់ម៉ោង ៤:៣០ ល្ងាច ថ្ងៃទី ២ កុម្ភ: ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី អ្នកជំងឺបន្តមានសុខភាពល្អ គ្មានរោគសញ្ញាផ្លូវដង្ហេីមគួរឱ្យកត់សំគាល់ទេ ។ អ្នកប៉ះពាល់កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺក៏ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា ។ រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ។ ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC



