ពេជ្រ ថៃ បកស្រាយរឿងគេវាយនៅវិទ្យាល័យមោងឬស្សី ដោយថាសុខៗគេចូលមកវាយក្នុងថ្នាក់ដោយគ្មានមូលហេតុ
- February 3, 2020
ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមដោយមានវីដេអូចែកចាយថា ម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ ត្រូវបានគេវាយនៅក្នុងថ្នាក់ រឿងរ៉ាវនេះធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងអាណិតដល់តារាចម្រៀងរូបនេះជាខ្លាំង។ យ៉ាងណាមិញបន្ទាប់ពីមានការចែកចាយវីដេអូពេជ្រ ថៃ ដើរនិយាយទូរស័ព្ទបន្ទាប់ពីត្រូវគេវាយនោះ កាលពីម្សិលមិញនេះផងដែរ ពេជ្រ ថៃ ក៏បាន live វីដេអូបកស្រាយនូវរឿងរ៉ាវនេះផងដែរ។

ដោយ ពេជ្រ ថៃ បានឲ្យដឹងថា ករណីដែលខ្លួនត្រូវគេវាយនោះបានកើតឡើងកាលពីថ្ងៃសៅរ៍ ព្រឹកម៉ោង៩ នៅ វិទ្យាល័យមោងឬស្សី ខេត្តបាត់ដំបង មិនមែននៅវិទ្យាល័យទូលស្វាយព្រៃឡើយ ដោយសារតែពេលនេះ ពេជ្រ ថៃ បានមករស់នៅខេត្តបាត់ដំបងវិញ។ ពេជ្រ ថៃ បានបកស្រាយថា ខ្លួនពុំដែលមានជម្លោះអ្វីជាមួយនឹងនរណាឡើយ ដោយថ្ងៃនោះកំពុងអង្គុយលេងជាមួយនឹងមិត្តភក្តិក្នុងថ្នាក់រៀន ក៏ស្រាប់តែមានក្រុមក្មេងទំនើងប្រមាណជា២០នាក់ចូលមកដល់ក្នុងថ្នាក់ ដោយ ពេជ្រ ថៃ ថាក្រុមនោះឃើញអ្នកណាគឺវាយអ្នកនោះផ្អើលពេញថ្នាក់តែម្តង។ យ៉ាងណាមិញ ពេជ្រ ថៃ ក៏បានបញ្ជាក់ថានៅថ្ងៃច័ន្ទនេះខ្លួននឹងដាក់ពាក្យបណ្តឹង ក្នុងហេតុផលការពារខ្លួននៅថ្ងៃក្រោយ និងចង់ដឹងថាមូលហេតុអ្វីបានជាត្រូវក្មេងទំនើងវាយ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖




- Share This Post:






