ជនជាតិចិនដែលផ្ទុកមេរោគកូរ៉ូណា នៅខេត្តព្រះសីហនុ នៅរក្សាក្នុងបន្ទប់ដោយឡែកក្នុងមន្ទីរពេទ្យ ហើយអ្នកប៉ះពាល់ផ្ទាល់ ៣នាក់ជាមួយអ្នកជំងឺ នៅរក្សាពួកគាត់ក្នុង សណ្ឋាគារ បន្តតាមដាន រហូត១៤ថ្ងៃ
ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ឈ្មោះ លោក ចា ជិនហូ អាយុ៦០ឆ្នាំ ដែលឆ្លងវីរុសប្រភេទថ្មីកូរ៉ូណា ហើយត្រូវបានគ្រូពេទ្យចងខ្សែនៅមុខបន្ទប់ស្នាក់នៅដាច់ដោយឡែកពីគេនៅមន្ទីរបង្អែកខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ មានសុខភាពល្អប្រសើរជាធម្មតា ហើយអ្នកជំងឺកំពុងបន្តទទួលការព្យាបាលថែទាំ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មិនទាន់បានចាកចេញពីមន្ទីរពេទ្យទេ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រាប់បណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយ។
ក្នុងនោះផងដែរ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា អ្នកប៉ះពាល់ផ្ទាល់៣នាក់ជាមួយអ្នកជំងឺ នៅរក្សាពួកគេក្នុងសណ្ឋាគារ និងបន្តអវិជ្ជមានកូរ៉ូណាវីរុស ហើយក្រុមគ្រូពេទ្យនៅបន្តតាមដានសុខភាពពួកគេរាល់ថ្ងៃរហូត១៤ថ្ងៃ ក្រោយពេលប៉ះអ្នកជំងឺចុងក្រោយ។ បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា រហូតដល់ពេលនេះមិនមានពលរដ្ឋកម្ពុជាកម្ពុជា មានឆ្លងករណីមេរោគកូរ៉ូណាថ្មីនោះទេ គឺមានតែជនជាតិចិនមួយរូបនៅខេត្តព្រះសីហនុ ដែលមានផ្ទុកមេរោគនេះ៕





ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង