សិល្បៈ

Goo Hye Sun នៅតែមិនបោះបង់ការសិក្សា ត្រៀមចេញទៅរៀននៅក្រៅប្រទេសតែម្នាក់ឯង!

BY
vichhicka
February 3, 2020

Goo Hye Sun ជាតារាស្រីកូរ៉េម្នាកដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗមកពីបណ្តារប្រទេស ជា ពិសេសអ្នកគាំទ្រនៅកម្ពុជាតែម្តង ដោយតាមគាំទ្រតារាស្រីរូបនេះមិនថាកាលៈទេសៈបែបណា។ គិតមកទល់នឹងពេលនេះរឿងអាស្រូវរវាងនាង និងអតីតស្វាមីរបស់នាង មានភាពស្ងប់ស្ងាត់ហើយដែរ ក្រឡេកមកមើលតារាស្រីរូបនេះក៏តែងបង្ហាញសកម្មភាពផ្សេងរបស់នាងនៅលើបណ្តាញសង្គមយ៉ាងញឹកញាប់។

បើទោះបីជា Goo Hye Sun មិនសូវបង្ហាញមុខនៅក្នុងកម្មវិធី ឬខ្សែភាពយន្តដូចមុន ប៉ុន្តែសន្ទុះនៃការគាំទ្ររបស់នាងនៅតែខ្លាំងដូចមុន ហើយក៏មានអ្នកគាំទ្រជាច្រើនមានការទន្ទឹងរង់ចាំការវិលត្រឡប់របស់តួស្រីក្នុងរឿង F4។ ដោយឡែកពេលនេះនាង ធ្វើឲ្យហ្វេនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយនាងប្រកាសនៅបណ្តាញសង្គមរបស់នាងថា នាងនឹងទៅរៀនបន្តនៅប្រទេសអង់គ្លេស តែម្នាក់ឯង។ នាងរំភើបក្នុងការធ្វើដំណើរទៅសិក្សារបស់នាងខ្លាំងណាស់។

ត្រឡប់មកមើលពីមតិរបស់ហ្វេនៗនាងវិញ បើទោះបីជាអាយដលរបស់ខ្លួន មិនចេញមុខនៅលើវិស័យសិល្បៈដូចមុនក៏ពិតមែន ប៉ុន្តែស្របពេលឃើញអាយដលខ្លួនរីករាយក្នុងការបន្តដំណើរទៅសិក្សាបន្ត ពួកគាត់នូវតែរីករាយដូច Goo Hye Sun ដូចគ្នា៕

Share This Post: