រថយន្ត

រថយន្ត HUMMER ស៊េរីថ្មីបង្ហាញខ្លួនជាថ្មីឡើងវិញ បន្ទាប់ពីបាត់មុខអស់ 10ឆ្នាំ

BY
autoadmin
February 4, 2020

បន្ទាប់ពីបាត់មុខ 10ឆ្នាំ ពេលនេះរថយន្ត Hummer ត្រលប់មកវិញហើយ! ប៉ុន្តែវានឹងប្តូរខ្លួនជាថ្មីក្នុងនាមជារថយន្តអគ្គសនីវិញ ជាមួយនឹងកម្លាំង 1,000សេះ និងកម្លាំងបង្វិល 11,500 lbf-ft ។ ការពិតដំណឹងដែលថា Hummer នឹងត្រឡប់មកវិញមានរាប់ខែមកហើយ ប៉ុន្តែយើងនៅមិនទាន់ច្បាស់ថា វានឹងចេញមកពេលណា។ ឥឡូវនេះយើងអាចស្គាល់ឈ្មោះពេញរបស់វាគឺ GMC Hummer EV ហើយវាក៏បានបញ្ចេញ Teaser នៅចំថ្ងៃ Super Bowl ផងដែរ ដោយក្នុងស្ពតពាណិជ្ជកម្មនោះផ្ទាល់ ត្រូវបានសម្ដែងដោយតារាឆ្នើម NBA លោក LeBron James ។

បើតាមឱ្យដឹងត្រួសៗរថយន្តនេះមានកម្លាំង 1,000សេះ និងកម្លាំងបង្វិល 11,500 lbf-ft ដែលសាកសមនឹងឈ្មោះជា Hummer ។ រថយន្តនេះនឹងមានសន្ទុះល្បឿនពី 0-100គីឡូម៉ែត្រ ដោយប្រើរយៈពេលតែ 3វិនាទីប៉ុណ្ណោះ។ ក្រុមហ៊ុន GMC ក៏មានគម្រោងនឹងបង្ហាញរូបរាងជាផ្លូវការ នៅថ្ងៃទី20 ខែឧសភា ឆ្នាំ2020 នេះដែរ។ ដូច្នេះទម្រាំដល់ពេលដែលវាចេញរូបរាងជាផ្លូវការ Hummer នឹងមានពេលគ្រប់គ្រាន់ សម្រាប់ត្រៀមខ្លួនប្រជែងជាមួយ Cybertruck របស់ Tesla ក៏ដូចជាម៉ាកអគ្គិសនីដទៃទៀត៕

អត្ថបទ៖ លីដា

Share This Post: