ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្នុងខែមករា ឆ្នាំ២០២០ អង្គភាពសុីម៉ាក់ដោះស្រាយបញ្ហាគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMKបានចំនួន១៤ទីតាំង​

    BY Khmernote Media February 4, 2020
    ក្នុងខែមករា ឆ្នាំ២០២០ អង្គភាពសុីម៉ាក់ដោះស្រាយបញ្ហាគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMKបានចំនួន១៤ទីតាំង​

    នៅក្នុងខែមករា ឆ្នាំ២០២០ អង្គភាពសុីម៉ាក់បានដោះស្រាយបញ្ហាគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMKបានចំនួន១៤ទីតាំង​ ដោះបន្សាបគ្រាប់បែកបានចំនួន១៣គ្រាប់ដែលស្ថិតក្នុងស្ថានភាពគុណភាពអាចបង្កផ្ទុះ​ និងមួយគ្រាប់បានផ្ទុះរួចហេីយ នេះបើយោងតាមការបង្ហោះរបស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។

    ទីតាំងគ្រាប់បែកដែលបានដោះបន្សាបទាំងនោះមាននៅរាជធានីភ្នំពេញ​ ខេត្តកណ្តាល​ តាកែវ​ កំពង់ចាម​ ព្រៃវែង​ និងខេត្តស្វាយរៀង​ ដែលកប់ក្នុងដីជំរៅជ្រៅៗប្រមាណ៥-៧​ ម៉ែត្រ ឯកឧត្តម ហេង រតនា បានបន្តថា ៖ “នេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយដល់សុវត្ថិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ​ ជាពិសេសលេីការកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវ​ ធារាសាស្ត្រ​ សំណង់លំនៅដ្ឋាន​ ស្ពាន​ និងការជីកកាយដីផ្សេងៗ​ ដែលអាចនឹងមានគ្រោះថ្នាក់កេីតឡេីង​ ហេីយទំហំខូចខាតក៏អាចមានទំហំធំផងដែរ។ អរគុណសន្តិភាព! បានបង្កឱកាសសំរាប់ការព្យាបាលដំបៅសង្គ្រាមជាបណ្តេីរៗនិងឈានដល់ការបំផ្លាញចោលទាំងស្រុង”៕

    ប្រភព៖ HENG Ratana

    Share This Post:
    MPO4D jitutoto mpo4d Mpoplay