ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆក់ទូរស័ព្ទដៃពីកម្មករសំណង់ ផ្អេីលសមត្ថកិច្ចប្រដេញចាប់បាន២នាក់ រត់បាត់២នាក់ តែចុងក្រោយសមត្ថកិច្ចក្របួចបានដដែល

    BY Khmernote Media February 4, 2020
    ឆក់ទូរស័ព្ទដៃពីកម្មករសំណង់ ផ្អេីលសមត្ថកិច្ចប្រដេញចាប់បាន២នាក់ រត់បាត់២នាក់ តែចុងក្រោយសមត្ថកិច្ចក្របួចបានដដែល

    ភ្នំពេញ ៖ ចោរឆក់ទូរស័ព្ទដៃ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដេញចាប់ក្របួចបាន រួមជាមួយម៉ូតូមួយគ្រឿង ចំណែកបក្ខពួក២នាក់ទៀតជិះម៉ូតូរត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ តាមរកចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីនាំគ្នាទៅធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃរបស់បុរសម្នាក់កំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ១០០៣ ត្រង់ចំណុចខាងជើងផ្សាម៉ាក្រូ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

    មុនកើតហេតុ បុរសម្នាក់ជាជនរងគ្រោះ ជិះម៉ូតូ ម៉ាកវ៉េវ ធ្វើដំណើរតាមផ្លូវ១០០៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ គាប់ជួនមានអ្នកទូរស័ព្ទចូល ជនរងគ្រោះក៏ទាញទូរស័ព្ទ ម៉ាកសាំសុង (SUMSUNG) ពីហោប៉ាវមកកាន់នឹងដៃ ស្រាប់តែលេខមុខជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូម៉ាកស្កុបពី២គ្រឿង មួយគ្រឿងនៅខាងមុខគាត់ មួយគ្រឿងពណ៌អៀបខាងឆ្វេង ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទ ភ្ញាក់ស្រវ៉ាទះ របូតទូរស័ព្ទពីដៃ ប្រតាយប្រទប់ ជនរងគ្រោះដួល ស្រែកឆោឡោ ផ្អើលពលរដ្ឋ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ប្រចាំការគោលដៅក្បែរនោះ ដេញតាមចាប់ បានជនសង្ស័យ២នាក់ ដកហូតម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GQ-1256 ចំណែកបក្ខពួកចោរឆក់២នាក់ទៀតគេចខ្លួន ក៏ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ តាមធ្វេីការឃាត់ខ្លួនបាន យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

    ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ នូ ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន), ២-ឈ្មោះ អេង ម៉េងហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន), ៣-ឈ្មោះ ទិត្យ វិស័ក្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិមិត្តភាព សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) និង ៤-ឈ្មោះ សេត រ៉ាវិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។

    ចំណែកជនរងគ្រោះមានឈ្មោះ អ៉ឹម ចាន់ថា ភេទបុ្រស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនសំណង់ឯកជន ស្នាក់នៅផ្ទះលេខ៩២០ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពី សម្ភារៈបាត់បង់(គ្មាន)។ សម្ភារៈបន្សល់ទុក រួមមាន ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GQ-1256 , ២-តូម៉ាកឡែត ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FU-0233(របស់ជនសង្ស័យ)។ បច្ចុប្បន្នបន្ទាប់ពីចាប់ខ្លួនបាននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

    អត្ថបទ៖ ម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay